(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដែលត្រូវប៉ះក្រុមភ្ញៀវ U19 ថៃ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U19 Championship 2020 នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញចាប់ផ្តើម។

នេះជាការប្រកួតលើកទី៣ ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល G សម្រាប់ក្រុមទាំងពីរ បន្ទាប់ពីខកខានជួបគ្នាត្រឹមតែជិត ៣ខែប៉ុណ្ណោះ គិតចាប់តាំងពីបានជួបគ្នាចុងក្រោយកាលពាក់កណ្តាលខែសីហា ឆ្នាំ២០១៩ ពេលកម្ពុជាយកឈ្នះក្នុងលទ្ធផល ៤-៣ នៅប្រទេសវៀតណាម។

កម្ពុជា រកបាន ៣ពិន្ទុឈរនៅលេខ៣ បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ២ប្រកួតនៃពូល G ក្នុងចំណោម ៥ក្រុមជាមួយថៃ ប្រ៊ុយណេ ម៉ាឡេស៊ី និងកោះម៉ារីណាខាងជើង ដែលត្រូវប៉ះក្រុមមាន ៣ពិន្ទុស្មើគ្នាប្រ៊ុយណេ នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ដែលជាបិទបញ្ចប់វគ្គជម្រុះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិតែមួយគត់៕