(ចិន)៖ 5G ដែលជាបច្ចេកវិទ្យាថ្មី កំពុងតែកក្រើកខ្លាំងនៅឯប្រទេសចិននាពេលបច្ចុប្បន្ននេះ បានទទួលការចាប់អារម្មណ៌ពីអតិថជនយ៉ាងច្រើនកុះករ ដែលបង្ករ​ឱ្យមានចម្ងល់ជាច្រើនទៅលើការជឿនលឿនចំពោះវិស័យនេះ។ តើវាអាចនាំមកនូវភាពថ្មីប្លែក សម្រាប់ប្រព័ន្ធបច្ចេកវិទ្យានាពេលអនាគតបានដល់កម្រិតណា?

តាមភ្នាក់ងារ CGTN ចំពោះដំណើរការកិច្ចសម្ភាស៌ទៅកាន់ទីកន្លែងដោយផ្ទាល់ កាលពីថ្ងៃទី០៦ វិច្ឆិកា ២០១៩ កន្លងទៅនេះបានឱ្យដឹងថា ចំពោះការផ្លាស់ប្ដូរនៃបច្ចេកវិទ្យាថ្មីនេះ មានឱកាសសម្រេចបានលឿនជាជាងប្រព័ន្ធ LTE ជាមួយនឹងលក្ខណៈពិសេស ដែលមានសមត្ថភាពអាចប្រើប្រាស់ជំនួសបណ្ដាញខ្សែកាបទូរទស្សន៍បាន ពីព្រោះការសម្រិតសម្រាំងឡើងនៃបណ្ដាញប្រព័ន្ធថ្មីនេះ ធ្វើឡើងក្នុងគោលបំណងឱ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ចំពោះអតិថិជនសម្រាប់ជីវភាពប្រចាំថ្ងៃ៕