(ម៉ាឌ្រីដ)៖ ក្លឹបបាល់ទាត់អេស្ប៉ាញ Celta Vigo បានតែងតាំងលោក Oscar Garcia គ្រូបង្វឹកបណ្តោះអាសន្នរហូតបិទរដូវកាលលីគ LaLiga 2019-2020 ក្រោយក្លឹបនេះបានបណ្តេញលោក Fran Escriba ចេញពីតំណែងកាលពីពេលកន្លងទៅក្រោយដឹកនាំធ្លាក់ចូលតំបន់កាត់ចោលមានត្រឹម ៩ពិន្ទុ។ នេះបើតាម sport English បានចេញផ្សាយ។

លោក Oscar Garcia វ័យ៤៦ ឆ្នាំដែលជាអតីតសមាជិកក្រុម FC Barcelona បានឡើងជាគ្រូបង្វឹកក្រុម Celta Vigo កាលពីថ្ងៃចន្ទ ទី ៤ដើមសប្តាហ៍នេះក្រោយពីប្រធានក្លឹបលោក Carlos Mourino បានបណ្តេញលោក Fran Escriba កាលពីថ្ងៃអាទិត្រ ក្រោយដឹងនាំក្រុមប្រកួតចាញ់ក្រុម Getafe ១-០ នៃលីគ LaLiga 2019 ដោយគិតត្រឹមពេលនេះក្រុមមួយនេះបានកំពុងស្ថិតនៅតំបន់កាត់ចោលដោយមានតែ ៩ពិន្ទុក្រោយឆ្លងកាត់ ១២ប្រកួតឈ្នះ ២ស្មើ ៣ចាញ់ ៧ប្រកួត។

សម្រាប់លោក Oscar Garcia សញ្ជាតិអេស្ប៉ញ ជាអតីតធ្លាប់គ្រប់គ្រង់ក្រុមនៅ Premier League ជាមួយក្រុម Watfrod , Brighton ហើយលោក Oscar Garcia និងត្រូវដឹកនាំក្រុម Celta Vigo ប្រជែងរក ៣ពិន្ទុលើកដំបូងជាមួយក្រុមខ្លាំង FC Barcelona នាថ្ងៃទី ១០ខែវិច្ឆិកានេះ ក្នុងសប្តាហ៍ទី ១៣បន្តទៀត៕