(ប៉ារីស)៖​ ក្រុមបាល់ទាត់​ Paris Saint-Germain របស់បារាំង​ និង​ Bayern Munich របស់អាល្លឺម៉ង់​ បានឡេីងទៅវគ្គ​ ១៦ក្រុមនៃព្រឹត្តិការណ៍​ UEFA Champions League ក្រោយបន្តឈ្នះរៀងៗខ្លួននាយប់ទៀត។

ក្រុមជេីងឯកបារាំង​ PSG បានរក្សាប្រវត្តិលេងមិនចាញ់នៅ​ UCL រដូវកាលឆ្នាំ២០១៩-២០២០​ តាមរយ:ឈ្នះ​ ៤ប្រកួតជាប់គ្នាប្រចាំពូល​ A រកបាន​ ១២ពិន្ទុនាំមុខកំពូលតារាងដាច់​ ដោយនៅសល់​ ២ប្រកួតទៀត។

សមាជិកថ្មី​ Mauro Icardi ជាអ្នកគ្រាប់ជ័យជម្នះ​ ១-០​ ទៅលេីក្លឹបប៊ែលហ្សិក​ Club Brugge នៅនាទីទី២​ ក្រោយទទួលបាល់ពីមិត្តរួមក្រុម​ Colin Dagba នៅកីឡដ្ឋាន​ Parc des Princes មុនក្រុមភ្ញៀវមានឱកាសតាមស្មេីដែរ​ តែទាត់បាល់​ ១១ម៉ែត្រអត់ចូល។

យ៉ាងណាមិញ​ សម្រាប់ក្រុមជេីងឯកអាល្លឺម៉ង់​ Bayern Munich ក៏បន្តរកបាន​ ៣ពិន្ទុក្នុងផ្ទះ​ ដោយយកឈ្នះ​ Olympiakos របស់ក្រិក​ ២-០​ នៅកីឡដ្ឋាន​ Allianz Arena ពីការធ្វេីបានសម្រេចដោយកីឡាករ​ Robert Lewandowski នៅនាទី៦៩​ និង​ Ivan Perisic នៅនាទីទី៨៩។

៣ពិន្ទុបន្ថែមនេះដែរ​ បានធ្វេីអោយ​ Munich រកបាន​ ១២ពិន្ទុឈរកំពូលតារាងនៃពូល​ B ដាច់​ នៅសល់​ ២ប្រកួតបង្គ្រប់កិច្ចជេីងទី៕