(លីវេីភូល)៖​ ការប្រកួតបាល់ទាត់នៃលីគកំពូលអង់គ្លេសចុងសប្តាហ៍នេះមានក្រុមខ្លាំងៗ ត្រូវប៉ះគ្នាប្រជែងពានរង្វាន់ Premier League 20192020 ក្នុងនោះជំនួបក្តៅរវាងក្រុមកំពូលតារាងហង្សក្រហម Liverpool ត្រូវទទួលក្រុមភ្ញៀវ Manchester City នៃសប្តាហ៍ទី១២ ដែលការប្រកួតធ្វើឡើងនាថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលការប្រកួតនឹងធ្វើឡើងនាកីដ្ឋាន Anfield។

ក្រុមការពារតំណែងជើងឯករដូវកាលមុន Man City ដែលមានលោក Pep Guardiola ជាគ្រូបង្វឹកក្នុងសប្តាហ៍ទី ១២ នេះនឹងត្រូវធ្វើដំណើទៅកាន់កីឡដ្ឋាន Anfield ក្នុងការប្រកួតប្រជែងជាមួយក្រុមលោក Jurgen Klopp ក្រុមខ្លាំង Liverpool ដោយមិនទាន់ស្គាលការចាញ់គិត្រឹម ១១ប្រកួតឈ្នះទាំងអស់ កំពុងមាន ៣១ពិន្ទុច្រើងជាងក្រុម Man City ៥ពិន្ទុដែលរកបានត្រឹម ២៦ពិន្ទុឈរលេខរៀងទី ២ នៃតារាង Premier League ខណៈពានរង្វាន់នេះមាន ២០ក្រុមចូលរួមប្រជែងដោយក្រុម Southampton, Norwich City, Watford ស្ថិតនៅបាតតារាង។

សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី ១២ជើងទី១ នៃពានលីគ Premier League 2019 ចុងសប្តាហ៍ចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ២០១៩នេះរួមមាន៖
ការប្រកួតនាថ្ងៃទី ៩វិច្ឆិកា មានការប្រកួតចំនួន ៦គូប្រកួត៖
១៖ Norwich City vs Watford
២៖ Chelsea vs Crystal Palace
៣៖ Burnley vs West ham United
៤៖ Newcastle United vs AFC Bournemouth
៥៖ Southampton vs Everton
៦៖ Tottenham Hotspur vs Sheffield United
សម្រាប់ការប្រកួតនាថ្ងៃទី ១០ខែដដែលរួមមាន៖
១៖ Leicester City vs Arsenal
២៖ Manchester United vs Brighton
៣៖ Wolverhampton Wanderers vs Aston Villa
៤៖ Liverpool vs Manchester City៕