(ភ្នំពេញ)៖ ស្នាដៃនិពន្ធថ្មីរបស់ផលិតកម្ម Galaxy Navatra មានចំណងជើងថា «គេនោះជាស្រីកាប់ដាវ» បកស្រាយដោយតារាចម្រៀង តន់ ចន្ទសីមា ​ដែលបានបញ្ចេញជាផ្លូវការ​កាលពីពេលថ្មីៗនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកស្ដាប់ ជាពិសេសគឺយុវវ័យ ខណៈបទថ្មីនេះ មានអ្នកចូលទស្សនា និងស្ដាប់មានចំនួនជាង២លានដង ទៅហើយ បន្ទាប់ពីចេញជាផ្លូវការបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។

បទចម្រៀងបែបមនោសញ្ចេតនា បង្ហាញពីអារម្មណ៍ចាត់ដោតរឿងស្នេហាបោកប្រាស់ មួយមិនស្កប់ដប់មិនស្កល់ ជាស្នាដៃនិពន្ធថ្មីរបស់ម្ចាស់ផលិតកម្ម Galaxy Navatra ខណៈដែលរូបលោកក៏ជាអ្នកចម្រៀង ជាចាងហ្វាងផលិតកម្ម និងជាពាណិជ្ជករផ្នែក អចលនទ្រព្យដ៏ល្បីល្បាញមួយរូប ក្នុងប្រទេសកម្ពុជាផងដែរ។ ទោះបីជាលោកក្លាយជាអ្នកជំនួញ មានប្រាក់វាល់ លានដុល្លារទៅហើយក្ដី ក៏លោកនៅតែមិនចោលការងារសិល្បៈ ដែលជាដើមកំណើតមួយ ជួយរុញច្រានរូប​លោកឲ្យល្បី។

​ជាក់ស្ដែងពេលនេះ លោកបានបង្ហាញស្នាដៃមួយទៀតហើយ គឺ បទ «គេនោះជាស្រីកាប់ដាវ» ធ្វើឲ្យអ្នកស្ដាប់មាន​អារម្មណ៍ថា បទនេះមានចំណងជើងចម្លែកគួរឲ្យចាប់អារម្មណ៍ ព្រោះតែមានអត្ថន័យចង់បង្ហាញពីភាពមិនស្មោះត្រង់ របស់មនុស្សស្រីម្នាក់ ដែលមានស្នេហា តែមួយប្រាវៗ រួចក៏ដោះដៃចោលទៅបាត់ ពោលគឺប្រៀបបីដូចជាយកស្នេហា ធ្វើជាល្បីកំសាន្ត។

ចង់ដឹងថា បទចម្រៀង «គេនោះជាស្រីកាប់ដាវ»​ មានអត្ថន័យ និងសំនៀងពីរោះ យ៉ាងណានោះ សូមប្រិយមិត្តចូលរួមសណ្ដាប់ទាំងអស់គ្នា៖