(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ហ្វឹកហាត់ដំណាក់កាលទី១ សម្រាប់ត្រៀមចូលរួមពានរង្វាន់ SEA Games 2019។

អ្វីដែលសំខាន់ផងនោះ ក្នុងនោះកីឡាករ៤រូប របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានដូចជា៖ សឿត បារាំង, ម៉ៅ ពិសិដ្ឋ, សាវែង សំណាង និងប្រាក់ ធីវ៉ា ស្ថិតក្នុងចំណោមកីឡាករ១១នាក់ផ្សេងទៀត ដែលនឹងត្រូវធ្វើការហ្វឹកហាត់នៅថ្ងៃទី ៥-២២ ខែវិច្ឆិកា ឆ្នាំ២០១៩៕