(ភ្នំពេញ)៖​ ខណៈពិធីបុណ្យអ៉ំទុកកាន់តែខិតចូលមកដល់នោះ តារាចម្រៀងប្រុសស្រីពីរដួង គឺលោក ឆឹម សក្កដា និងកញ្ញា ឌី សូនីតា បានចាប់ដៃគ្នាបកស្រាយនូចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្រីខ្មៅយំតាម»។ ការលើកយកបទនេះមកបកស្រាយ ពីសំណាក់តារាប្រុសស្រីទាំងពីរដួង ពិតជាយ៉ាងពិរោះយ៉ាងខ្លាំង ជាមួយនឹងការសម្តែងលេងទឹកមុខក្រមិចក្រមើមពីសំណាក់តារាស្រី ឌី សូនីតា។

ពិតណាស់បទ «ស្រីខ្មៅយំតាម» គឺជាសំនៀងដើមរបស់តារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត និងលោកស្រី ម៉េង កែវពេជ្រចិន្ដា។យ៉ាងណាមិញ ពេលនេះ លោក ឆឹម សក្កដា និង ឌី សូនីតា បានលើកមកបកស្រាយឡើងវិញ ថ្វីដ្បិតតែអ្នកទាំងពីរជាតារាស្រករ​ក្រោយមែន តែបកស្រាយ​​បាន​យ៉ាងពិរោះ មានទឹកដម រក្សាខ្លឹមសារ​តាម​លំនាំដើម​ទាំងស្រុង បូករួមនឹងកាយវិការសម្តែងយ៉ាងទាក់ទាញផងនោះ រឹតតែធ្វើឲ្យចម្រៀងមួយនឹងមានការចូលស្តាប់ច្រើនពីមហាជន។

ចង់ដឹងថាការបកស្រាយឡើងវិញពីរោះប្លែកយ៉ាងណា? សូមរីករាយទស្សនា និងស្ដាប់កម្សាន្តជាមួយ​វីដេអូខាង​ក្រោម៖