(តូរីន)៖​ កីឡាករខ្សែប្រយុទ្ធ​ Erling Haaland រកបាន​ ១គ្រាប់បន្ថែមទៀតក្នុងជំនួបក្រុម​ Red Bull Salzburg ស្មេី​ ១-១​ ទល់នឹងម្ចាស់ផ្ទះ​ Napoli របស់អ៊ីតាលីនាយប់មិញនេះនៅ​ UEFA Champions League។

១គ្រាប់របស់កីឡាករអន្តរជាតិន័រវេស​ វ័យទេីបតែ​ ១៩ឆ្នាំកេីតឡេីងនៅនាទីទី១១​ ដោយបាល់ប៉េណាល់ទីនាំមុខ​ ១-០​ ដែលជាគ្រាប់ទី៧​ ច្រេីនជាងគេនៅ​ UCL រដូវកាលនេះដែលទេីបលេងបាន​ ៤ប្រកួត។

Haaland ជាកីឡាករទី២​ ដែលរកបាន​ ៧គ្រាប់នៅ​ UCL ក្នុងចំណោម​ ៤ប្រកួតដូចគ្នា​ បន្ទាប់ពី​ Lionel Messi របស់​ FC Barcelona ដែលធ្លាប់ធ្វេីបានកាលរដូវកាលឆ្នាំ២០១៦-២០១៧​ ហេីយរូបគេក៏ជាកីឡាករវ័យក្មេងទី២​ ដែលនៅ​ពានអឺរ៉ុប​ បន្ទាប់ពី​ Kylian Mbappe របស់ក្លឹប​ Paris Saint Germain។

តាមរយ:ទល្ធផលស្មេី​ ១-១​ នោះដែរ​ បានធ្វេីអោយក្រុម​ Salzburg របស់អូទ្រីសបន្តឈរនៅលេខ៣​ ក្នុងពូល​ E បណ្តោះអាសន្ត​ ដោយមាន​ ៤ពិន្ទុ​ គ្រាដែល​ Napoli ដែលធ្លាប់ឈ្នះ​ Salzburg ៣-២​ ឈរនៅលេខ២​ មាន៨ពិន្ទុ​ និង​ Liverpool ឈរកំពូលតារាងមាន​ ៩ពិន្ទុ៕