(ភ្នំពេញ)៖ កីឡាករ អ៊ុក សុធី លេងក្នុងតំណែងបម្រើបានប្រកាសព្យួរស្បែកជើងបាល់ទាត់ជាផ្លូវការហើយក្នុងវ័យ ៣២ឆ្នាំ បន្ទាប់ពីជួយក្លឹបភ្នំពេញក្រោនឈ្នះជើងឯកលីគកំពូល ២សម័យផងដែរនោះ។

សុធី បានចូលរួមជាមួយក្រោន កាលពីឆ្នាំ២០១១ ក្រោយផ្លាស់ពីក្រុមហ្វូតសាលម៉ូតូហោះ ហើយក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជា និងក្រុមហ្វូតសាលជម្រើសជាតិកម្ពុជាទៀតផង។

គួរដឹងផងដែរថា កីឡាករ អ៊ុក សុធី វ័យ៣២ឆ្នាំ បានប្រកាសពីការចូលនិវត្តន៍នៅចុងបញ្ចប់រដូវកាលឆ្នាំ២០១៩ នេះ ក្រោយចំណាយពេលជិត ៩ឆ្នាំជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្រោយបង្ហាញខ្លួនបានចំនួន ១២លើក គ្រប់ពានរង្វាន់សម្រាប់រដូវកាលនេះ និងរកបាន ២គ្រាប់។

សូមបញ្ជាក់ថា មុនពេលចូលនិវត្តន៍ សុធី ធ្លាប់បានចំណាយពេល ៩រដូវកាលជាមួយភ្នំពេញក្រោន និងឈ្នះពានលីគកំពូលកម្ពុជា ២លើកជាប់ៗគ្នាក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ និងជួយឲ្យក្លឹបឡើងទៅវគ្គជម្រុះជុំចុងក្រោយក្នុងពានរង្វាន់ AFC President Cup 2012៕