(ភ្នំពេញ)៖ ក្រោយពីស្ងាត់មិនចេញបទចម្រៀងអស់មួយរយៈធំ ពេលនេះម្ចាស់បទ «មានអ្នកថែឬនៅ» កញ្ញា អេដា បានបញ្ចេញបទចម្រៀងថ្មី ដើម្បីពញ្ញាក់​អារម្មណ៍អ្នកគាំទ្ររបស់ខ្លួនកាលពីថ្មីៗនេះ។

ក្នុងនោះដែរ បទចម្រៀងថ្មីមួយបទនេះ មានចំណងជើងថា «មិនទាន់អស់ចិត្ត» ដែលមានអត្ថន័យចាក់ដោត និងបទភ្លេងពីរោះខ្លាំងមែនទែន។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បទចម្រៀងនេះ គឺជាការនិពន្ធបទភ្លេង និងទំនុកច្រៀងដោយកញ្ញា អេដា ផ្ទាល់និងរួមសហការជាមួយតារាចម្រៀងលោក ណូលី ដែលជាផលិតករតន្ត្រីនៃបទចម្រៀងនេះផងដែរ។

ទោះជាយ៉ាងណាក្តី ចំពោះបទថ្មី «មិនទាន់អស់ចិត្ត» នេះ ក៏កំពុងតែមានសន្ទុះការគាំទ្រមិនចាញ់បទចម្រៀងមុនៗនោះដែរ ដោយត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ មានអ្នកចូលទស្សនា និងចែករំលែកតៗគ្នាលើបណ្តាញសង្គម យ៉ាងច្រើនរាប់ពាន់ផងដែរ។

បទនេះក៏កំពុងត្រូវបានយុវវ័យពេញនិយមភ្លាម ក្នុង App Phleng By Smart Music ដែលបង្ហោះបទចម្រៀងនេះឡើង៕