(ភ្នំពេញ)៖ ទីបំផុតបេក្ខជន ចាន់ សុបញ្ញា ក្លាយជាម្ចាស់ពាន X-Factor Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក នេះបើយោងតាមការផ្សាយផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។ក្រោយពីការជ្រើរើសរបស់ក្រុមការងារ X-Factor Cambodia យ៉ាងយកចិត្តទិកដាក់និងបេក្ខជនច្រើនពាន់នាក់តាមបណ្តាខេត្តនាៗទូទាំងប្រទេសកម្ពុជាអស់រយះពេលជាច្រើនខែកន្លងមក នឹងបានមកដល់រាត្រីថ្ងៃទី៣ខែវីច្ឆិកានេះដែរជាវគ្គផ្តាច់ព្រ័ត្រដែរនៅតែបេក្ខជនបួនរូប ១៖ចាន់ កូម៉ែន ២៖គង់ ចំរើន ៣៖ចាន់ សុបញ្ញា និងទី ៤៖ សំ សុវណ្ណារ៉ាក់។ ក្នុងផ្តាច់ព្រ័ត្រដ៏ស្វិតស្វាញ ជាមូយវីញ្ញាសារពីរប្រភេទ គឺបទមនោសញ្ចេតនា បិងបទញ្ញាក់ និងនៅទិបំផុតនារាត្រីផ្តាច់ព្រ័ត្របារកឃើញម្ចាស់ពាន X-Factor Cambodiរដូវកាលទី១គឺបេក្ខជន ទី៣ ចាន់ សុបញ្ញា ជាបេក្ខជនមកពីខេត្ត កំពុងចាម ដែរមានវ័យក្មេងជាងគេក្នុងចំណោមបេក្ខជនទាំងអស់។ ហើយជ័យលាភីលេខមួយនេះក៏បានផ្តល់កិត្តយសដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ។

សូមជំរាបថា នៅវគ្គបញ្ចប់នៃកម្មវិធី X Factor Cambodia នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅផ្សារទំនើប AEON2 រាជធានីភ្នំពេញ៕