(ភ្នំពេញ)៖ បន្ទាប់ពីមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ ត្រូវបានបញ្ចប់រួចមក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩ បេក្ខនារីជ័យលាភី ឈុន ធីតា ដែលជាម្ចាស់ជ័យលាភីលេខ ១ផ្នែកចម្រៀងបុរាណ និងបេក្ខនារីជ័យលាភី ធឿន សុគន្ធារី ដែលជា ជ័យលាភីលេខ៣ ផ្នែកចម្រៀងសម័យ ព្រមទាំងសមាគមសិល្បៈវប្បធម៌កម្ពុជា (ACK) នៅប្រទេសបារាំង បានរួមគ្នានាំយកថវិកាចំនួន៩០០ដុល្លា ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងជួយដល់កុមារកម្ពុជាទូទាំងប្រទេស។

ជាការកត់សម្គាល់ ក្រោយពីទទួលបានប្រាក់ជ័យលាភី ពីការប្រឡងមច្រៀងក្នុង មហោស្រពសិល្បៈចម្រៀងខ្មែរជាសាកល លើកទី៥ អ្នកនាង ឈុត ធីតា និងអ្នកនាង ធឿន សុគន្ធារី ព្រមទាំងសមាគមន៍ ACK បានរួមគ្នាធ្វើនូវការងារសប្បុរសធម៌ ដើម្បីជួយសម្រួលភាពលំបាក ដល់អ្នកដែលកំពុងខ្វះខាត ជាពិសេសជាផ្នែកមួយក្នុងការជួយសង្គម។ ក្រៅពីទឹកចិត្តដ៏ប្រពៃ​​​ ជាគំរូល្អសម្រាប់មនុស្សជាតិ ក្នុងការនាំយកថវិកជួយដល់មូលនិធីកន្ធបុប្ផាហើយនោះ អ្នកនាង ឈុន ធីតា ក៏បានជួយផ្តល់សម្ភារៈសិក្សាដល់ក្មេងៗ នៅមណ្ឌលកុមាកំព្រា ក្នុងខេត្តព្រះវិហារ ដែលជាកន្លែងធ្លាប់រស់នៅកាលពីកុមារភាពផងដែរ។

សកម្មភាពរបស់អ្នកនាង ឈុត ធីតា និងអ្នកនាង ធឿន សុគន្ធារី ព្រមទាំងសមាគមន៍ ACK ពេលនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងនូវការកោតសរសើរ ដែលនេះជាទង្វើរដ៏ល្អមួយក្នុងសង្គម បង្ហាញពីទឹកចិត្តចេះជួយគ្នាទៅវិញទៅមក។

គួរជម្រាបថា អ្នកនាង ឈុន ធីតា ត្រូវបានគេដឹងថា ជាជនជាតិគួយ ដែលមានដើមកំណើតនៅខេត្ត ព្រះវិហារ។ ម្ចាស់ជ័យលាភីលេខ១ ផ្នែកចម្រៀងបុរាណរូបនេះ មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង លើវិស័យសិល្បៈ និងបានព្យាយាមហាត់ពត់សមត្ថភាពរបស់ខ្លួន រហូតទល់តែជោគជ័យក្នុងការប្រកួត។ ចំណែកឯ អ្នកនាង ភឿន សុគន្ធារី ទទួលបានជ័យលាភីលេខ៣ ផែ្នកសម័យ។ អ្នកទាំងពីរសុទ្ធសឹងតែមកពីប្រទេសបាំរាំង ហើយសមទ្ធផលនេះ គឺជាជោគជ័យដ៏ធំធេង ទោះបីជារស់នៅឆា្ងយពីស្រុកកំណេីត តែពួកគាត់ គឺជាធនធានរបស់យុវជនខែ្មរ ដែលស្រឡាញ់ និងអភិរក្សនូវ សិល្បៈខ្មែរ៕