(ប៉ារីស)៖ ក្រុមការពារតំណែងជើង Paris Saint-Germain បានបន្តរបូត ៣ពិន្ទុទៀតហើយ តាមរយៈចាញ់ក្រុមម្ចាស់ផ្ទះ Dijon ដែលជាក្រុមឈរនៅក្បែរបាតតារាង Ligue 1 ក្នុងលទ្ធផល ២-១ នាយប់មិញនេះ។

ការប្រកួតបើកឆាកនៃសប្តាហ៍ទី១២ ជើងទី១ នារាត្រីថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមរបស់លោក Thomas Tuchel បានស្គាល់រសជាតិចាញ់ជាលើកទី៣ ក្នុង Ligue 1 នារដូវកាលឆ្នាំ២០១៩-២០២០ ក្រៅពីឈ្នះ៩ មិនដែល និងមាន ២៧ពិន្ទុឈរនៅកំពូលតារាងផងដែរ។

កីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបានគ្រាប់នាំមុខឲ្យ Paris នៅនាទី១៩ មុនពេលត្រូវបាន Chouiar និង Cadiz រកបានម្នាក់ ១គ្រាប់នៅនាទី៤៥ និងនាទី៤៧ ជួយក្រុម Dijon រកបាន ៣ពិន្ទុក្នុងដី បន្តឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោលដដែល ដោយទើបរកបាន ១២ពិន្ទុ ក្នុងចំណោម ១២ប្រកួតផងនោះ៕