(អង់គ្លេស)៖ គេសង្កេតឃើញស្ទើរតែគ្រប់ហាងអាជីវកម្មនៅក្នុងទីក្រុងឡុងដុន ពោរពេញទៅដោយការដាក់លក់នូវគ្រឿងលំអគ្រប់ប្រភេទដូចជា ចិញ្ចៀន ខ្សែក កាបូប សុទ្ធសឹងតែមានការច្នៃប្រឌិតយ៉ាងចម្លែកនូវរូបសត្វផ្សេងៗ ដូចជាសត្វពីងពាងជាដើម។ នេះបើយោងតាមរបាយការណ៍ សារព័ត៌មាន CGTN នៅថ្ងៃ៣១ តុលា ២០១៩។

តាមប្រភពខាងលើបានឱ្យដឹងបន្ថែមថា អ្នកគ្រប់គ្រងទូទៅនៃហាងអាជីវកម្មគ្រឿងអលង្ការមានឈ្មោះបោះសម្លេងពីរកន្លែង គឺហាង Butler និង Wilson បានផ្ដល់ទិន្នន័យចំពោះអត្រាការលក់ថា ពិតជាមានការកើនឡើងគួរអោយកត់សំគាល់ នៅក្នុងរដូវបុណ្យហាឡូវីននេះពិតប្រាកដមែន។

យោងតាមស្ថិតិកម្មវិធីអាជីវកម្មតាមដានអតិថិជនរបស់ចក្រភពអង់គ្លេស សម្រាប់រាល់ការចំណាយគ្រប់ផលិតផលនៃពិធីបុណ្យអន្តរជាតិនេះ បានប្រទះឃើញថា សន្ទុះកើនឡើងជិតទ្វេដងចាប់តាំងពីឆ្នាំ២០១៣ ដែលឈានដល់ ៤១៩លានផោន សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ៕