(សៀងហៃ)៖ គម្រោងសារៈមន្ទីរនៃទីក្រុងសៀងហៃដែលជាសមិទ្ធិផលលើកទី ២ នឹងត្រូវរៀបចំដោយក្រុមសិល្បៈចម្រុះឌីជីថល Teamlab បន្ថែមទៀត នៅក្នុងខែវិច្ឆិកា បន្ទាប់ពីទទួលបានការជោគជ័យយ៉ាងខ្លាំង នៅឯប្រទេសជប៉ុនរួចមកហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន GTN នៅថ្ងៃ ៣១ ខែ តុលា ឆ្នាំ២០១៩ កន្លងទៅ

តាមរបាយការណ៌ប្រភពខាងលើបានឱ្យដឹងទៀតថា សិល្បៈឌីជីថលចំនួនហាសិបបន្ថែមទៀត នឹងបើកបង្ហាញទៅកាន់ពិភពលោកសម្រាប់ទស្សនាដោយក្ដីរំពឹងយ៉ាងមុះមុត ព្រោះយោងទៅតាមបទពិសោធន៌នាអំឡុងដើមឆ្នាំនេះ ការដាក់ពិព័ណ៌បង្ហាញសាកល្បងរាល់ស្នាដៃសិល្បៈទាំងអស់ ទទួលបាននូវលទ្ធផលជាទីគាប់ប្រសើរ ដោយទាក់ទាញភ្ញៀវជាតិ អន្តរជាតិប្រមាណជាង ២០០,០០០ នាក់ឯណោះ។

TeamLab គឺជាសិល្បៈការីមួយក្រុមដែលរួមបញ្ចូលគ្នារវាងអ្នកជំនាញ ក្នុងការច្នៃប្រឌិតនូវទេសភាពធម្មជាតិបូករួមបច្ចេកវិទ្យា និងសិល្បៈបំភ្លឺពន្លឺជាលក្ខណៈស្រមោលរឺរូបភាព ដែលនាំមកនូវចំណីអារម្មណ៌យ៉ាងប្លែកភ្នែកគួរឱ្យចង់គយគន់៕