(ក្រុងឡុងដ៍)៖ លោក Jose Mourinho ចង់ក្លាយជាអ្នកចាត់ការទូទៅដំបូងគេ ដែលឈ្នះពានរង្វាន់ធំៗនៅក្លឹបអង់គ្លេសចំនួន ៣ដែលអាចនឹងមកកាន់ Arsenal ឬ Spurs។

យោងទៅតាមសារព័ត៌មាន The Sun បានឱ្យដឹងថា បុរសវ័យ ៥៦ឆ្នាំរូបនេះមានចំណាប់អារម្មណ៍ចង់ត្រឡប់ទៅគ្រប់គ្រងក្លឹបនៅ Premier League មួយផ្សេងទៀត ដោយ Arsenal ទំនងជាក្លឹបឈានមុខ គ្រាដែលដែលក្រុមរបស់លោក Unai Emery មិនសូវទទួលបានផលល្អគាប់ចិត្តនៅរដូវកាលនេះ។

ដោយឡែក សារព័ត៌មាន Sports Mail បានបង្ហើបឱ្យដឹងកាលពីដើមខែនេះថា លោក Mourinho ក៏កំពុងតាមដានស្ថានភាពរបស់ក្រុមមាន់ខ្នាយមាស ដែលដឹកនាំដោយគ្រូបង្វឹកអាហ្សង់ទីន Mauricio Pochettino ស្របពេលពុំទាន់មានក្លឹបណាដឹកនាំនៅឡើយទេ។

គួរបញ្ជាក់ផងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Mourinho បានឈ្នះពានរង្វាន់ Europa League និង League Cup ជាមួយក្រុម Manchester United ក៏ដូចជាពានរង្វាន់ធំៗចំនួន៧ នៅឯក្លឹប Chelsea ដោយពុំទាន់មានក្លឹបណាទាក់ទងឲ្យដឹកនាំនៅឡើយទេ គិតចាប់តាំងពី Man Utd បញ្ចប់តំណែងកាលចុងឆ្នាំ២០១៨។

សូមរង់ចាំតាមដានការប្រកួតដ៏អស្ចារ្យ តាមរយៈស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV នឹង CNC) នឹងធ្វើការផ្សាយបន្តផ្ទាល់ពីការប្រកួត EPL, La Liga រួមទាំងការប្រកួតលក្ខណៈជាតិ និងអន្តរជាតិផ្សេងៗទៀត។ ដូច្នេះ ប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕