(មីឡេន)៖ អតីតខ្សែប្រយុទ្ធក្លឹប Liverpool, Suso រកបានគ្រាប់ទី១ ឲ្យ AC Milan នៅរដូវកាលនេះ ក្រោយស៊ុតបាល់ហ្វ្រីឃីកចូលទីយ៉ាងស្អាតនៅនាទី៦៣ យកឈ្នះក្រុមភ្ញៀវ ១-០ នៅ Serie A នាយប់មិញនេះបញ្ចប់សប្តាហ៍ទី១០ ជើងទី១។

Suso បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដែលត្រូវបានប្តូរចូលនៅនាទី៥៧ ជំនួសមិត្តរួមក្រុម Castilejo នៅពេលតែ ៦នាទីទទួលបានទាត់បាល់ហ្វ្រីឃីក ដោយសារតែកីឡាករ Kryzysztof Piatek បានធ្វើឲ្យមានកំហុសនោះ។

នេះជាគ្រាប់ទី១ របស់ Suso ផងដែរក្នុងចំណោមជ័យជម្នះ ៤ប្រកួតក្នុងសប្តាហ៍ទី១០ ជើងទី១ ក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A រដូវកាលនេះ ដោយរកបានទើប ១៣ពិន្ទុ ឡើងមកនៅលេខរៀងទី១០ បណ្តោះអាសន្នផងដែរ ចាញ់ក្រុមកំពូលតារាង Juventus ដល់ទៅ ១៣ពិន្ទុដែលត្រូវស្វាគមន៍ Lazio នៅកីឡដ្ឋាន San Siro ក្នុងសប្តាហ៍ទី១១ ចុងសប្តាហ៍នេះផងដែរ៕