(ភ្នំពេញ)៖ ជាការពិត ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីម សំពះព្រះខែ និងអកអំបុក គឺជាបុណ្យប្រពៃណីជាតិដល់ធំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្ដាខេត្តនានា តែងតែចង់មកទស្សនា ដោយត្រូវធ្វើដំណើរតាមយានជំនិះផ្ទាល់ខ្លួន និងខ្លះត្រូវធ្វើដំណើរតាមរថយន្តក្រុងឬតាក់ស៊ីជាដើម។ យ៉ាងណាមិញ ដើម្បីជាការប្រុងប្រយ័ត្នក៏ដូចជាជៀសវាង ពីការជួបគ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរដោយយថាហេតុផ្សេងៗ តារាសម្ដែង ស្រីមានប្រជាប្រិយភាព កញ្ញា ព្រះកាយ ច័ន្ទ បានបង្ហាញពីទឹកចិត្ត ក៏ដូចជាសំណូមពរដល់អ្នកបើកបរ ជាពិសេសអ្នករត់តាក់ស៊ីទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងកុំផ្ទុកមនុស្សឲ្យលើសចំណុះ រថយន្តជាដើម។

ថ្លែងប្រាប់ Fresh News និង Khmer Talking កញ្ញា ព្រះកាយ ច័ន្ទ បានលើកឡើងថា ការគោរពច្បាប់ចរចរាណ៍ គឺជារឿងដល់សំខាន់សម្រាប់ អ្នកបើកបរ គឺចេះគោរពគ្នា ចេះយោគយល់អធ្យាស្រ័យគ្នា ក្នុងការបើកបរ នោះនឹងធ្វើឲ្យគ្រោះថ្នាក់ចរចរាណ៍នឹងមានការកាត់បន្ថយកាន់តែច្រើនតែម្ដង បើសិនជាចេះអធ្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍។

មួយវិញទៀត នាងក៏បានសំណូមពរដល់បងប្អូនអ្នកបើកបរតាក់ស៊ី ដែលដាក់បងប្អូនមកពីខេត្ត គឺសូមកុំដាក់ចំនួនមនុស្ស ឲ្យលើសចំណុះរថយន្ត ហើយបើកបរទៅតាមល្បឿនដែលបានកំណត់ កុំលឿនពេក ឬក៏កុំយឺតពេកជាដើម ដើម្បីជាសវៀង កុំឲ្យជួបគ្រោះថ្នាក់ដោយយថាហេតុ។

ស្រីស្អាតសម្រស់បាន ព្រះកាយ ច័ន្ទ ក៏បានផ្ញើសារ ជូនពរដល់បងប្អូនខ្មែរ ដែលធ្វើដំណើរមកពី២៥ខេត្តក្នុង មកដើរកម្សាន្ត ទស្សនាព្រះរាជពិធីបុណ្យអុំទូក ឲ្យមានសុវត្តិភាព ទាំងទៅទាំងមក និងមានសុខភាពល្អ គ្រប់ក្រុមគ្រួសារ ជាពិសេសនោះ គឺចូលរួមថែរក្សាបរិស្ថានដូចគ្នា កំឡុងពេលបុណ្យអុំទូក ឬក៏ការដើរកម្សាន្តផ្សេងៗ ដើម្បីឲ្យមានភាពសប្បាយរីករាយហើយ និងបរិស្ថាននៅតែមានភាពស្រស់ស្អាត គ្មានសម្រាម ដូច្នេះគឺចូលរួមថែរក្សាទាំងអស់គ្នា៕