(ហុងកុង)៖ នាថ្ងៃ២៧តុលា សាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង បានប្រារព្ធពិធីប្រគល់សញ្ញាប័ត្របណ្ឌិតចំពោះនិស្សិត ដែលបានបញ្ចប់ការសិក្សា។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នាថ្ងៃអង្គារ៌ ទី២៩ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ

តាមប្រភពខាងលើបានឱ្យដឹងថា ក្នុងនោះមាននិស្សិតពីររូបបង្ហាញខ្លួនលើវេទិកាកម្មវិធីដោយពាក់ម៉ាស់មុខរួមជាមួយ ជាហេតុធ្វើឱ្យប្រធានសាកលវិទ្យាល័យ គឺលោក តឹង ជីងគ័ង បានបដិសេដទទួលការចាប់ដៃ រួមទាំងបញ្ចេញកាយវិការឱ្យនិស្សិតស្រីនោះចុះពីលើវេទិកាភ្លាមៗ។ កំឡុងពេលនិស្សិតឯទៀត​ឈរលើវេទិកាកិត្តិយស នាងត្រូវបានការសំណូមពរពីបុគ្គលិកចំពោះរឿងមួយនេះរួចទៅហើយ ជាមួយរឿងរ៉ាវដែលបានកើតឡើងនេះដែរ អ្នកនិយមលេងអុីនធឺណេតភាគច្រើន បានបញ្ចេញមតិពុំយល់ស្របនូវទង្វើអសីលធម៌នេះ ថាខ្វះការគួរសម គោរពឱន ចំពោះគ្រូបាអាចារ្យ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អំពើនេះត្រូវបានជម្រុញដោយនិស្សិតមួយចំនួនឱ្យកើតមានឡើង ដែលវាជាសញ្ញាញមានអត្ថន័យ ប្រឆាំងនឹងការតវ៉ារបស់រដ្ឋាភិបាលនៅក្នុងទីក្រុង។ ទោះបីជាយ៉ាងណាក៏ដោយ​ លោក តឹង ដែលជាប្រធានសាកលវិទ្យាល័យសង្ឃឹមថា ភាគីទាំងអស់យល់ព្រមបង្ហាញទស្សនៈរបស់ខ្លួន ដោយអាកប្បកិរិយាសមហេតុផល រីករាយ ទទួលយកការបញ្ចេញទស្សនៈផ្សេងៗគ្នា និងគោរពនូវការបំពេញកាតព្វកិច្ចសិទ្ធរបស់អ្នកដទៃ៕