(អាមេរិក)៖ ជាកិច្ចចាប់ផ្តើមនៃពិធីបុណ្យនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអ្នកស្រី ម៉េឡានីល ត្រាំបានធ្វើការចែកចាយនូវស្ករគ្រាប់ដល់គ្រួសារយោធារាប់រយនាក់ និងកុមារនៅសាលាមូលដ្ឋាននានាកាលពីថ្ងៃទី ២៨ តុលាកន្លងទៅ។

យោងតាមប្រភពខាងលើបានឱ្យដឹងថា កុមារតូចៗជាច្រើនបាននាំគ្នាតុបតែងខ្លួនជាវីរៈបុរស ជាជនអវកាសយានិក ព្រមទាំងជាចោរសមុទ្រ រួមទាំងសត្វដាយណូស័រទៀតផង។

សេតវិមានទៀតសោតត្រូវបានតែងលម្អរជាមួយដើមឈើវាលវល្ល៌ដ៏គួរឱ្យទាក់ទាញ ស្របនឹងជណ្ដើរដែលអមដោយផ្លែល្ពៅ ក្រុមតំណាងតន្ត្រីទាំងមូលបានធ្វើការប្រគុំឡើងនូវបទ Thriller ដោយ Michael Jackson និងបទភ្លេងបន្តបន្ទាប់ទៀតដើម្បីកំដរបរិយាកាស៕