(បរទេស)៖ ជំនួបនៃអ្នកបង្ហោះខ្លែងរាប់ពាន់ជុំវិញពិភពលោក បានមកជួបជុំគ្នានៅអាហ្វ្រិកខាងត្បូងនាថ្ងៃ២៦តុលា សម្រាប់ខួបលើកទី២៥ នៃពិធីបង្ហោះខ្លែងអន្តរជាតិនៅទីក្រុង Cape។ នះបើតាមការផ្សាយព័ត៌មានពី GTN កាលពីថ្ងៃទី២៧​តុលាកន្លងទៅ។

តាមការផ្សាយបានអោយដឹងថា អ្នកស្រលាញ់ចូលចិត្តការបង្ហោះខ្លែងរាប់ពាន់នាក់ ប្រមូលផ្គ្ដុំគ្នាពីទេពកោសល្យដ៌អស្ចារ្យមកបង្ហាញជូន ដោយស្ថិតក្រោមប្រធានបទ «ការបង្ហោះដោយក្ដីសង្ឃឹម» យ៉ាងសប្បាយរីករាយ ដោយមានគោលបំណងលើកកម្ពស់ ការយល់ដឹងរបស់ប្រជាជនអំពីសុខភាពផ្លូវចិត្ត។

ការប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ រួមបញ្ចូលកម្មវិធីដូចជា សិក្ខាសាលាស្តីពីក្លែងនៃប្រទេសនិមួយៗ និងការធ្វើខ្លែង ការលេងល្បែងកម្សាន្ត​ ព្រមទាំងពីសារអាហារតាមប្រទេសនានាផង៕