(ភ្នំពេញ)៖ តារាហ្វេសប៊ុក និងជាពាណិជ្ជករវ័យក្មេងមានឈ្មោះពិតថា «សួស បញ្ញាវត្តី» ហៅតី ឆាយ(ឈ្មោះក្នុងហ្វេសប៊ុក) ដែលជាម្ចាស់ក្រុងហ៊ុន Miss Princess Beauty Co.,Ltd ថ្មីៗនេះ នាងទទួលបានពានរង្វាន់ដល់ទៅពីរក្នុងពេលតែមួយ ពីប្រទេសថៃ ទៅលើផលិតផលដែលមានស្ដង់ដា និងគុណភាព ខណៈដែលពានរង្វាន់ទី១គឺពានរង្វាន់ «Standardization product award 2019» និងទីពីរ គឺពានរង្វាន់ «Outstanding organization 2019» ដោយពានរង្វាន់ទាំងនេះ ត្រូវបានផ្ដល់​កិត្តិយសប្រគល់ជូនដោយលោករដ្ឋមន្រ្តីនៃប្រទេសថៃ ក្នុង ទីក្រុងបាងកក។

ជាក់ស្ដែងស្រីស្អាត «Tey Chay» បានរៀបរាប់ឲ្យដឹងថា «ប្រទេសថៃ ទីក្រុង បាងកក ២៩.១០.២០១៩ នាងខ្ញុំ ក្នុងនាមជាម្ចាស់ក្រុងហ៊ុន Miss Princess Beauty Co.,Ltd មានកិត្តិយសដែលត្រូវបានអញ្ចើញ មកចូលរួមក្នុងកម្មពិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់អោយទៅដល់ ផលិតផលដែលមានស្តង់ដា និងគុណភាព ពានរង្វាន់ដ៏មានកិត្យានុភាពទាំង២នេះ ត្រូវបានផ្តល់កិត្តិយសប្រគល់ជូនដោយ លោកនាយករដ្ឋមន្រ្តីនៃប្រទេសថៃ ក្នុងទីក្រុងបាងកក
ផលិតផលស្ក្រាប់ម៉ាស់(Green apple scrub mask) ឈុតសំរកគីឡូ Cheripino fiber set....របស់ក្រុមហ៊ុន Miss Princess Beauty co.,Ltd ទាំងអស់សុទ្ធតែស្របទៅតាមផ្លូវច្បាប់ និងទទួលស្គាលពីក្រសួងទាំងក្នុងនិងក្រៅប្រទេស»

នាងបន្តថា «ផលិតផលស្ក្រាប់ម៉ាស់ និងឈុតសំរកគីឡូ ទទួលបានពានរង្វាន់ដល់ទៅ២ ក្នុងថ្ងៃតែ១ Standardization product award 2019 និង Outstanding organization 2019 ដែរបានប្រគល់ជូនទៅដល់បុគ្គលដែរជាអ្នកដឹកនាំឆ្នើមនឹងផលិតផល ដែរមានស្តង់ដារ នឹងសុវត្តិភាពគុណភាពល្អប្រចាំឆ្នាំផងដែរ
ជាចុងក្រោយសូមអរគុណបងអូនទាំងអស់គ្នាដែរជឿជាក់នឹងគាំទ្រលើផលិតផលរបស់ក្រុមហ៊ុន Miss Princess Beauty Co.,Ltd របស់នាងខ្ញុំរហូតមក»

សម្រាប់ការទទួលបានពានរង្វាន់នេះផងដែរ ចាត់ទុកថាជាជោគជ័យដ៏ធំធេង និងជាកិត្តិយស សម្រាប់សហគ្រិនស្រីវ័យក្មេង អ្នកនាង តី ឆាយ ខណៈដែលនាងមានអាយុមិនទាន់បានពាក់កណ្ដាល៥០ឆ្នាំនោះទេ ប៉ុន្តែនាងបានក្លាយជាពាណិជ្ជករ ឬសហគ្រិនវ័យក្មេងមួយរូប មានជំនួញធំៗ ចំនួន៣នៅក្នុងដៃ រួចជាស្រេចទៅហើយ និងជាម្ចាស់ផលិតផលដែលទទួលបានពានរង្វាន់ពីប្រទេសថៃទៀតផង៕