(សេអ៊ូល)៖ Halloween ជាពិធីបែបប្រពៃណីសាសនាមួយនៅអឺរ៉ុប សំដៅដល់ពិធីបុណ្យរំឭកដល់សេចក្តីស្លាប់ បានឈានចូលមកដល់ហើយថ្ងៃនេះ ធ្វើឲ្យមនុស្សទូទាំងពិភពលោក នាំគ្នាប្រារព្ធពិធីបុណ្យនេះយ៉ាងកុះករ ហើយក៏មានតារាហូលីវូត ក៏ដូចជាតារា K-POP ជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ តាមរយៈការតុបតែងខ្លួនជាដើម។ ដោយឡែក ងាកមកចាប់អារម្មណ៍ជាមួយតារា K-POP ប្រុសស្រីទាំង9រូបនេះវិញ ដែលធ្លាប់បានតុបតែងខ្លួនចម្លែកៗ ក្នុងថ្ងៃបុណ្យ Halloween៖

1. The 8 សមាជិក SEVENTEEN បានតុបតែងខ្លួនធ្វើជា Jack Skellington ៖ ការតុបតែងខ្លួនរបស់ The 8 មើលទៅពិតជាល្អឥតខ្ចោះតែម្តង។

2. Taeyeon សមាជិក Girl’s Generation បានតុបតែងខ្លួនធ្វើជា Annabella ៖ នាងមើលទៅពិតជាមានភាពស្រស់ស្អាតដូចតុក្កតាអ៉ីចឹង ប៉ុន្តែងាកមកការតុបតែងខ្លួន Annabella លើកនេះ មើលទៅពិតជាគួរឲ្យខ្លាចតែម្តង។

3. Suga សមាជិកក្រុម BTS បានតុបតែងខ្លួនជា Chucky ៖ ជាមួយនឹងម៉ូតសក់មានពណ៌ និងមានស្នាមរបួលលើផ្ទះសមុខ Chucky បានកាន់កាំបិតមួយ ធ្វើទឹកមុខសាហាវ ប្រុងចាក់មនុស្ស។

4. Chenle សមាជិក NCT បានតុបតែងខ្លួនធ្វើជា IT ៖ ជាមួយនឹងការតុបតែងមុខ និងម៉ូតសក់ប្លែកៗក្នុងឈុត IT ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។

5. Siyeon សមាជិក DreamCatcher បានតុបតែងខ្លួនធ្វើជា The Joker ៖ ក្នុងឆ្នាំនេះ Joker ប្រហែលជាមានប្រជាប្រិយភាពខ្លាំង ដោយសារតែការតុបតែប្លែកភ្នែក ជាមួយនឹងពណ៌សក់បៃតង និងបបូរមាត់ពោរពេញដោយឈាមក្រហមឆ្អិនឆ្អៅ។

6. Baekhyun សមាជិក EXO បានតុបតែងខ្លួនធ្វើជា Mummy ៖ ពន្លឺនៅលើខ្លួនរបស់ Baekhyun ជាគំនិតតែមួយគត់របស់លោក ក្នុងការតុបតែងបែប Mummy។ ជាមួយកែវភ្នែកធំ មើលទៅពិតជារស់រវើកតែម្តង។

7. Hwasa សមាជិក MAMAMOO បានតុបតែងខ្លួនជា Harley Quinn ៖ នាងមើលទៅពិតជាមិនមានបញ្ហាអ្វីទេ គឺទាក់ទាញតែម្តង ជាមួយនឹងការសរសេរឈ្មោះយ៉ាងខ្លាំង លើភ្លៅរបស់នាង។

8. MONSTA X បានតុបតែងខ្លួនជា បីសាច ៖ ក្រុមនេះមើលទៅធម្មតា ប៉ុន្តែពិតជាទាក់ទាញយ៉ាងខ្លាំង។ ក្រុម MONSTA បានតុបតែងខ្លួនបែបនេះ ដើម្បីការហាត់រាំស្ទិលថ្មីរបស់ពួកគេ។

9. Dahyun សមាជិករបស់ TWICE បានតុបតែងខ្លួនធ្វើជា The Genie ៖ ជាតារាចុងក្រោយក្នុងចំណោមតារាទាំង១០នាក់។ Dahyun តែងតែនាំយកល្បែកកំសាន្ត ដែលហៅថា A-Game មកលេងក្នុងពេលមានបុណ្យ Halloween ហើយឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំមុនៗដែរ។