(បាសេឡូណា)៖ តារាឆ្នើមប្រចាំក្រុម Lionel Messi រកបាន ២គ្រាប់ ដើម្បីជួយក្រុមការពារតំណែងជើងឯក FC Barcelona ឡើងទៅឈរនៅកំពូលតារាងនៃ La Liga វិញ ក្រោយបំបាក់គូប្រជែង Real Valladolid ក្នុងលទ្ធផល ៥-១ នាយប់មិញនេះ។

២គ្រាប់របស់កីឡាករប្រធានក្រុម Messi កើតឡើងនៅនាទីទី៣៤ និងនាទី៧៥ ដែលជាគ្រាប់ទី៤ របស់គេផងដែរនៅ La Liga រដូវកាលឆ្នា២០១៩-២០២០ ឲ្យក្លឹបយក្ស FC Barcelona ក្រៅពីបញ្ជូនបាល់ឲ្យមិត្តរួក្រុមស៊ុតបាន ២គ្រាប់ផងដែរពីការធ្វើបានសម្រេចដោយកីឡាករ Leglet នៅនាទីទី២ Vidal នៅនាទី២៩ និង Luis Suarez គ្រាប់ចុងក្រោយនៅនាទី៧៧ ពីការធ្វើបានសម្រេចតែ ១គ្រាប់រប់សក្រុមភ្ញៀវ Valladolid ដោយកីឡាករ Alivas Alba នៅនាទី១៥។

គ្រាប់ទី១ របស់កីឡាករអាហ្សង់ទីនខាងលើដែលបានកើតឡើងនៅនាទី៣៤ គឺជាទាត់បាល់ហ្រ្វីឃីកចូលទីយ៉ាងស្អាត ដែលគាត់បាល់ចូលទីលើកទី១៦ ផងដែរគិតចាប់តាំងពីរដូវកាលឆ្នាំ២០១៦-២០១៧ មក លើស ១០គ្រាប់បើប្រៀបធៀបទៅនឹងកីឡាករមកពីទាំង ៥លីគធំៗនៅអឺរ៉ុបបច្ចុប្បន្ន។

៣បន្ថែមក្នុងដីនៃកីឡដ្ឋាន Camp Nou នេះដែរ បានធ្វើឲ្យក្រុមរបស់លោក Ernesto Valverde រកបាន ២២ពិន្ទុឡើងទៅកាន់កំពូលតារាង La Liga វិញ រុញច្រាន Granada ដែលមាន ២០ពិន្ទុមកឈរនៅលេខរៀងទី២ បណ្តោះអាសន្នវិញ គ្រាដែល Atletico Madrid ដែលលេងត្រឹមស្មើ ១-១ ទល់នឹង Alaves មាន ២០ពិន្ទុដែរឈរនៅលេខ៣៕