(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba ត្រូវរង់ចាំរហូតដល់ខែធ្នូ ឆ្នាំ២០១៩ ទើបអាចចូលទីលានប្រកួតវិញបាន ដោយសារបញ្ហារបួសកជើងធ្ងន់ធ្ងរកាលពីចុងខែកញ្ញាកន្លងទៅ។

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្លឹប Manchester United បានថ្លែងប្រាប់ BBC ថា «ខ្ញុំមិនគិតថា ឃើញ Pogba មុនខែធ្នូនោះទេ។ គាត់ត្រូវការ​ពេលបន្ថែមទៀត ដើម្បីតាមដានអាការៈរោគរបស់គាត់ ប្រហែលជាចុងឆ្នាំ ទើបអាចជួបគាត់»

ម្ចាស់អាវលេខ៨ វ័យ ២៦ឆ្នាំ Pogba ទើបតែចូលលេងបាន ៦ប្រកួតប៉ុណ្ណោះឲ្យបិសាចក្រហមក្នុង Premier League នារដូវកាលឆ្នាំ២០១៩-២០២០ និងបង្ហាញខ្លួនចុងក្រោយពេលប្រកួតស្មើ ១-១ ទល់នឹងកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Old Trafford ដែលកីឡាករបារាំងខាងលើទទួលរងរបួសកជើងជាទម្ងន់នោះ។

៥ប្រកួតដែលអវត្តមាន Paul Pogba ក្រុមបិសាចក្រហម Manchester United ឈ្នះ២ដង ស្មើ១ដង និងចាញ់១ដង នៅ Premier League និងលេងឈ្នះ Partizan Boegrad ១-០ ផងដែរនៅ UEFA Europa League៕