(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសលើកពេលលក់សំបុត្រចូលទស្សនការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 2022 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពូល G ហើយ ដោយលើកពីថ្ងៃទី២៨ ទៅលក់នៅថ្ងៃទី៣១ ខែតុលាខាងមុខវិញ។

បើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់សហព័ន្ធ ការលើកពេលលក់សំបុត្រនេះ ដោយសារមូលហេតុនេះ សហព័ន្ធត្រូវធ្វើការកែសម្រួលរចនាបថឌីហ្សាញសំបុត្រថ្មី ហេតុនេះទើបសហព័ន្ធសម្រេចពន្យារពេលលក់សំបុត្រ ទៅលក់នៅថ្ងៃទី៣១ ខែតុលាវិញ ពោលគឺមុនការប្រកួតផ្លូវការ ២ថ្ងៃ។

គួរបញ្ជាក់ថា ចំពោះភារកិច្ចធ្វើម្ចាស់ផ្ទះពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីនេះ ក្រុម U-19 កម្ពុជា ត្រូវត្រៀមស្វាគមន៍ក្រុមភ្ញៀវ ៤ប្រទេស ដើម្បីប្រជែកៅអីជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២០ រួមមានក្រុម U-19 ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងក្រុមកោះម៉ារីណាខាងជើង។ ការប្រកួតចាប់ផ្ដើមពីថ្ងៃទី០២-១០ ខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិ៕