(ភ្នំពេញ​)៖​ កម្មវិធី មហាស្រពសិល្បៈចម្រៀងខ្មែរ ជាសកល គឺជាការប្រកួតប្រជែកប្រឡងចម្រៀងខ្មែរលំដាប់ជាតិ ដែលរួមបញ្ចូលជាមួយនឹងវិញ្ញាសារពីរទម្រង់ គឺវិញ្ញាសារបទចម្រៀងបុរាណខ្មែរ និងវិញ្ញាសារបទចម្រៀងសម័យខ្មែរ។

បន្ទាប់​ពី​ឆ្លង់កាត់ការប្រកួតជាច្រេីនដំណាក់កាល​ ទីបំផុត​រកឃេីញម្ចាស់ជ័យលាភីផ្នែកចម្រៀងសម័យ​ខ្មែរហេីយ​ គឺបានទៅលេី​បេក្ខនារី​មក​ពី​ប្រទេស​កាណាដា​ វង្ស​ ​ម៉ាលីន​ ខណ:ផ្នែក​បុរស​បានទៅលេីលោក​ គឹម​ សុឃឿន​ មកពីខេត្តបន្ទាយមានជ័យ។​ដោយឡែក ផ្នែក​ចម្រៀងបុរាណ​ ​លេខ១​បានទៅលេីបេក្ខនារី​ ឈុន​ ធីតា​មកពីប្រទេសបារាំង​ និងលេខ១​បុរស​ បានទៅលេីលោក​បេក្ខជន​ ដួង​ វណ្ណៈ​ មកពី​ ខេត្តកំពង់ស្ពឺ​។

មហាជនសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង​ ដែលក្រសួងវប្បធ​ម៌​ និងវិចិត្រសិល្បៈ​ព្រមទាំងក្រសួងពាក់ព័ន្ធ​បានរៀបចំកម្មវិធីនេះឡេីង។ ជាពិសេស​បេក្ខភាព​ ដែលចូលរួមប្រឡងសុទ្ធតែមានសមត្ថភាព​ និងមានទឹកដមសំឡេងពិរោះតែម្តង។ ជាក់ស្តែង​ បេក្ខភាពមកពីប្រទេសកាណាដា​ មានពីររូប​ គឺវង្ស​ ម៉ាលីន​ និង​ សែម​ រ៉ាម៉ន។ ទោះមិនជាប់ជ័យលាភី​ តែលោក​ សែម​ រ៉ាម៉ន​ បានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំង​ ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ហេីយមានឱកាសបានបង្ហាញសមត្ថភាពឲ្យបងប្អូនខ្មែរបានទស្សនាដោយផ្ទាល់។

គួរជម្រាបថា​ កម្មពិធី​​ បិទ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​លេីកទី៥​ និងការប្រកាសលិទ្ធផលប្រឡងចម្រៀងនេះ​ មានការអញ្ជេីញជាអធិបតីពីសំណាក​ លោក​ជំទាវ​ ម៉ែន​ សំអន​ និងអ្នកមុខអ្នកការ​មកពីក្រសួងពាក់ព័ន្ធ​ ព្រមទាំងបេក្ខជន​- បេក្ខនារី​មកពីទូទាំងបណ្តាខេត្តក្រុងនៃប្រទេសកម្ពុជា​ និងក្រៅប្រទេស​ ចូលរួមយ៉ាងច្រេីនកុះករ​ដោយភាពសប្បាយរីករាយផងដែរ៕