(ភ្នំពេញ)៖ «Budweiser» មានរង្វាន់ជាច្រើនពិសេសជូនដល់អតិថិជនរបស់ខ្លួន នៅទីតាំងហាងកន្លែងចាស់ Old place ក្នុងរាជធានីភ្នំពេញ មានដូចជា ហាង «ភោជនីយដ្ឋាន កន្លែងចាស់» រាល់ពេលអតិថិជនទស្សនាគូជក់ចិត្តនៅរដូវបាល់ទាត់ Premier League សម្រាប់​ថ្ងៃទី២៦ និងទី២៧ ខែតុលានេះ ដែលធ្វើការផ្សាយផ្ទាល់ ពីប្រទេសអង់គ្លេស។

តំណាងចែកចាយស្រាបៀរ Budweiser ប្រចាំនៅក្នុងប្រទេសកម្ពុជា បានថ្លែងប្រាប់ឲ្យដឹងថា ការការចាប់ឆ្នោតសំណាងនេះមាននៅក្នុង «ភោជនីយដ្ឋាន កន្លែងចាស់» នេះ គឺនៅ​ពេលអតិថិជនចូលទៅញ៉ាំអាហារ និងទស្សនាព្រឹត្តិការណ៍ Premier League ហើយជាវស្រាបៀរ Budweiser ពិសារក្នុងអំឡុងពេលទស្សនាការប្រកួត។

សូមបញ្ជាក់ថា ការផ្ដល់ជូនពិសេសពីស្រាបៀរ Budweiser គឺមានតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី២៦ និងទី២៧ ខែតុលានេះ ជាមួយនឹងការទស្សនាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍ Premier League នៅប្រទេសអង់គ្លេស៕