(បរទេស)៖ ទីបំផុតសមាជិកក្រុម BIGBANG G-Dragon បានបញ្ចប់ការបំពេញកាតព្វកិច្ចយោធានៅព្រឹកនេះហើយ ខណៈអ្នកគាំទ្រសម្តែងការស្វាគមន៍យ៉ាងព្រោងព្រាតលើបណ្តាញសង្គម ចំពោះការត្រឡប់មកវិថីសិល្បៈវិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

G-Dragon បាននិយាយទៅកាន់អ្នកគាំទ្រជាង ៣,០០០នាក់ រួមទាំងអ្នកគាំទ្រនៅក្រៅប្រទេសថា «ខ្ញុំបានត្រឡប់មកវិញហើយ បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចយោធា ហើយខ្ញុំពិតជាអគុណខ្លាំងណាស់ចំពោះការរង់ចាំរបស់អ្នកទាំងអស់គ្នា»

លោកបន្តថា «ឥលូវនេះខ្ញុំមិនមែនជាទាហានទៀតទេ ហើយខ្ញុំនឹងបន្តអាជីពជាតារាចម្រៀង និងខិតខំឲ្យអស់ពីសមត្ថភាពលើវិថីមួយនេះ»

ជាមួយនឹងការវិលត្រឡប់មកសិល្បៈវិញ ពីសំណាក់ G-Dragon ពេលនេះមានបណ្តាអ្នកគាំទ្រយ៉ាងច្រើន សម្តែងនូវការស្វាគមន៍ ជាមួយនឹងទឹកចិត្តគាំទ្រលោកបន្តទៀតផងដែរ៕