(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងនូវការប្រកួតជាច្រើនវគ្គ ជាមួួយនឹងបេក្ខនារីមកពីបណ្តាប្រទេសជាច្រើនលើពិភពលោកហើយនោះ ពេលនេះដល់វគ្គសំខាន់មួយហើយ ដែលបេក្ខនារីតំណាងកម្ពុជាកញ្ញា ថោង ម៉ាឡា សម្តែងនូវក្បាច់គុនល្បុក្កតោ ឲ្យពិភពលោកបានស្គាល់ ក្នុងកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោក Miss Earth 2019 នៅប្រទេសហ្វីលីពីន។

ល្បុក្កតោ ជាក្បាច់គុនមួយបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា ដែលបានបន្សុលទុក ដោយដូនតាខ្មែរជាយូរលង់ណាស់មកហើយ។ ជាក់ស្តែង ក្នុងវគ្គមួយនៃកម្មវិធី Miss Earth ២០១៩ ថោង ម៉ាឡា បានលើកយកក្បាច់គុនមួយនេះ មកសម្តែងលើឆាក ដើម្បីឲ្យពិភពលោកបានស្គាល់។ ជាពិសេស កញ្ញាបានបង្ហាញពីភាពស្វាហាប់ និងមានទឹកមុខរឹងមាំតែម្តង ក្នុងការបង្ហាញទេពកោសល្យសម្តែងក្បាច់គុនល្បុក្កតោលើឆាក Miss Earth នៅហ្វីលីពីនពេលនេះ។

ទោះមិនទទួលបានជ័យលាភី តែកញ្ញា ថោង ម៉ាឡា ត្រូវបានអ្នកគាំទ្រក្នុងស្រុកជាច្រើនចូលរួមលើកទឹកចិត្ត ជាពិសេសគឺមានការកោតសរសើរដល់កញ្ញាគ្រប់ៗគ្នា ដែលបានខិតខំយ៉ាងអស់ពីសមត្ថភាព ដើម្បីនាំយកវប្បធម៌ខ្មែរបង្ហាញដល់ពិភពលោកបានស្គាល់ តាមរយៈការសម្តែងក្បាច់គុនល្បុក្កតោ។ លើសពីនេះ កញ្ញា ក៏បានឲ្យពិភពលោកបានស្គាល់ពីផ្ការំដួល ដែលជាអត្តសញ្ញាណរបស់កម្ពុជា តាមរយះយកផ្កានេះទៅច្នៃលើឈុតតំណាងជាតិទៀតផង៕