(ក្រុងឡុងដ៍)៖ ការប្រកួតក្របខណ្ឌ English-Premier League បានឈានដល់សប្ដាហ៍ទី១០ ដោយក្រុមនីមួយៗ បានត្រៀមខ្លួនយ៉ាងល្អ ដើម្បីដណ្ដើមយក ៣ពិន្ទុ។ ដោយឡែកក្រុមកំពូលតារាង Liverpool នឹងស្វាគមន៍ក្រុម Tottenham Hotspur នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា នាម៉ោង ២៣៖៣០នាទី (ម៉ោងនៅកម្ពុជា)។

ប្រកួតសប្ដាហ៍ទី៩ របស់ក្រុមទាំងពីរ៖
-Manchester United ១-១ Liverpool
-Tottenham Hotspur ១-១ Watford

Liverpool ទើបតែរកបានជ័យជម្នះលើក្រុម Genk ដោយលទ្ធផល ៤-១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League នៅពាក់កណ្ដាលសប្ដាហ៍នេះ ធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការប្រកួតទល់នឹង Spurs។ ចំណែក Spurs ក៏មិនចាញ់ក្រុមហង្សក្រហមដែរ ដោយទើបតែលត់ក្រុម FK Crvena Zvezda របស់ប៊ែលហ្សិក ដោយលទ្ធផល ៥-០ នៅ Champions League ដូចគ្នា។

ចំណាត់ថ្នាក់ក្នុងតារាង EPL សប្ដាហ៍ទី៩៖
-Liverpool ឈរលេខ១ (មាន ២៥ពិន្ទុ)
-Tottenham Hotspur ឈរលេខ៧ (មាន ១២ពិន្ទុ)

កីឡាករដែលអាចជាប់ជម្រើស ១១នាក់ដំបូង៖
-Liverpool (អ្នកចាំទី៖ Alisson; ខ្សែការពារ៖ Arnold, Matip, Van Dijk, Robertson; ខ្សែបម្រើ៖ Fabinho, Wijnaldum, Henderson; ខ្សែប្រយុទ្ធ៖ Salah, Firmino និង Sadio Mane)។
-Tottenham Hotspur (អ្នកចាំទី៖ Gazzaniga; ខ្សែការពារ៖ Aurier, Sanchez, Vertonghen, Davies; ខ្សែបម្រើ៖ Ndombele, Sissoko, Lamela, Alli, Son; ខ្សែប្រយុទ្ធ៖ Harry Kane)។

កីឡាករអវត្តមាន៖
កីឡាករ Shaqiri និង Clyne សុទ្ធតែមានបញ្ហារបួស តែមិនប៉ះពាល់ដល់ជម្រើស ១១នាក់ដំបូងរបស់ Liverpool ឡើយ។ រីឯ Spurs អវត្តមានកីឡាករ Sessegnon, អ្នកចាំទី Lloris ដែលមានរបួស គ្រាដែល Eriksen មិនទាន់ច្បាស់។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖
-Spurs ០-២ Liverpool (០២ មិថុនា ២០១៩ កម្មវិធីវគ្គផ្តាច់ព្រ័ត្រ UCL)
-Liverpool ២-១ Spurs (៣១ មីនា ២០១៩ កម្មវិធី EPL)
-Spurs ១-២ Liverpool (១៥ កញ្ញា ២០១៨ កម្មវិធី EPL)
-Liverpool ២-២ Spurs (០៤ កុម្ភៈ ២០១៨ កម្មវិធី EPL)
-Spurs ៤-១ Liverpool (២២ តុលា ២០១៧ កម្មវិធី EPL)

ដូច្នេះ ៥ប្រកួតចុងក្រោយ ឃើញថា Liverpool ឈ្នះ ៣លើក ស្មើ ១លើក និងចាញ់ ១លើក។
ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនេះ៖ Liverpool ២-១ Spurs។
ស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ រួមទាំងការប្រកួតផ្សេងៗទៀត។ លើសពីនេះ ក៏មានការផ្សាយបន្តផ្ទាល់ក្របខណ្ឌ La Liga របស់អេស្ប៉ាញផងដែរ។ ដូច្នេះ ប្រិយមិត្តកុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕