(ម៉ូស្គូ)៖ កីឡាករ Conor McGregor បានប្រកាសពីការឡើងសង្វៀនប្រដាល់ដាក់ទ្រុង UFC ជាថ្មីនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ក្រោយ​ពេលប្រកាសចូលនិវត្តន៍ទើបតែបាន ៧ខែប៉ុណ្ណោះ។

កីឡាករសញ្ជាតិអៀរឡង់ ដែលមានវ័យ៣១ឆ្នាំខាងលើនេះ ខកខានឡើងសង្វៀនគិតចាប់តាំងពីខែតុលា ឆ្នាំ២០១៨ មក ពោលគឺនៅក្រោយពេលប្រកួតចាញ់កីឡាកររុស្ស៊ី Khabib Nurmagomedov នៅឯសង្វៀន UFC 229 ជាមួយនឹងការប៉ះទង្គិចគ្នានៅក្រៅសង្វៀនផងដែរ។

McGregor បានថ្លែងក្នុងសនិ្នសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា «រូបរាងកាយរបស់ខ្ញុំនៅតែអាចប្រកួតបាន ដូច្នេះ ខ្ញុំនឹងបន្តធ្វើអ្វីដែលខ្លួននៅចង់ និងសម្រេចយកកាលបរិច្ឆេទថ្ងៃទី១៨ ខែតុលា ឆ្នាំក្រោយ ជាឱកាសចាកចេញពីការចូលនិវត្តន៍។ ខ្ញុំត្រូវបានរយៈពេល ៦៦ថ្ងៃ ដើម្បីធ្វើឲ្យអ្វីៗត្រឡប់មកដូចដើមវិញដូចជា ក្រោកពីដំណេកពីព្រលឹម និងហាត់ប្រាណ»

បន្ថែមលើនេះ Conor McGregor ក៏បានព្រលយពាក្យសុំប្រកួតសងសឹកទល់នឹង Khabib ដែលគេចាញ់ដោយពិន្ទុនៅទីក្រុង Moscow ផងដែរ ឬក៏គូសត្រូវ Tony Ferguson នៅដើមឆ្នាំ២០២០ ខាងមុខដែរ៕