(ភ្នំពេញ)៖ ប្រទេសឥណ្ឌូនេស៊ី នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពានរង្វាន់កម្រិត FIFA U-20 World Cup 2021 ដែលការដេញថ្លៃនេះបានធ្វើឡើងនាទីក្រុងសៀងហៃ ប្រទេសចិន ដែលមានប្រទេសប៉េរូ និងធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ FIFA U-17 World Cup 2021 ខណៈប្រទេសរុស្ស៊ី ជាម្ចាស់ការប្រកួតបាល់ទាត់ FIFA Beach Soccer World Cup 2021 នេះបើតាមការចេញផ្សាយដោយ FIFA នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

ឥណ្ឌូនេស៊ី គឺជាប្រទេសដែលស្ថិតនៅទ្វីបអាស៊ី ប៉ែកអាគ្នេយ៍ តែមួយគត់ ដែលបានឈ្នះសិទ្ធិក្នុងការដេញថ្លៃរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក FIFA U-20 World Cup 2021 គ្រាដែលប្រទេសមីយ៉ាន់ម៉ា និងថៃ បានដកខ្លួនចេញពីការបោះឆ្នោតដេញថ្លៃកាលពីខែសីហាកន្លងទៅ ដែលជាតម្រុយមួយនឹងជំរុញឲ្យប្រទេសក្នុងតំបន់អាស៊ាន ចូលរួមដេញថ្លៃរៀចំការប្រកួត FIFA World Cup 2034 ផងដែរ។

សហព័ន្ធអន្តរជាតិ FIFA ក៏បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើស ប្រទេសទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2030 នឹងធ្វើឡើងនាឆ្នាំ២០២២ ហើយនឹងសម្រេចនៅឆ្នាំ២០២៤ ក្នុងមហាសន្និបាត FIFA លើកទី៧៤៕