(តូរីន)៖ កីឡាករ Dries Mertens បាននិងកំពុងតែមានគ្រាប់បាល់លើសកីឡាករជើងចាស់ Diego Maradona បន្ទាប់ពីរកបាន ២គ្រាប់ឲ្យ Napolic នៅ UEFA Champions League ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ Red Bull Salzburg ៣-២ នារាត្រីព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។

២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យ Merten កើនបាន ១១៦គ្រាប់គ្រប់ការប្រកួតរបស់ Napoli លើសកីឡាករចាស់ Diego Maradona ដែលមានតែ ១១៥គ្រាប់នៅអំឡុងឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩១ តែនៅចាញ់ Top Scorer កីឡាករស្លូវ៉ាគី Marek Hamsik មានដល់ទៅ ១២១គ្រាប់ឲ្យ Napoli។

យ៉ាងណាក៏ដោយ កីឡាករដែលមានវ័យ ៣២ឆ្នាំ Mertens បាននិងកំពុងតែខ្វះ ៥គ្រាប់ទៀតក្នុងការយកឈ្នះគ្រាប់ស៊ុតរបស់កីឡាករខ្សែបម្រើ Marek Hamsik ដែលរកបាន ១២១គ្រាប់ ក្នុងចំណោម ៥២០ប្រកួតច្រើនជាងគេរបស់ Napoli នាពេលបច្ចុប្បន្ន ដែលបានចាកចេពីអ៊ីតាលីទៅលេងឲ្យក្លឹបចិន Dalian Yifang ក្នុងក្របខណ្ឌ Chinese Super League។

កីឡាករខ្សែប្រយុទ្ធ Dries Mertens ក៏បាន ៨៨គ្រាប់ ពីការចូលលេងបាន ២១១ប្រកួតក្នុងលីគកំពូលអ៊ីតាលី Serie A គិតចាប់តាំងពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន។ ក្រុមកំពូលតារាងប្រចាំពូល E ពពកស Napoli នឹងត្រូវស្វាគមន៍ Red Bull Salzburg នៅទឹកដីអ៊ីតាលីវិញនាថ្ងៃទី៥ ខែវិច្ឆិកា ក្នុងការប្រកួតជើងទី២ ក្នុងការប្រជែងកៅអីវគ្គ ១៦ក្រុមចុង៕