(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងឈានចូលសប្តាហ៍ទី២៥ ជើងទី២ ចុងសប្តាហ៍នេះនៅថ្ងៃទី២៦-២៧ ខែតុលា ដោយមាន ១៤ក្រុមចូលរួមដដែល។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ រួមមាន៖
- អង្គរថាយហ្គឺរ Vs ភ្នំពេញក្រោន
-ក្រសួងការពារជាតិ Vs អគ្គិសនីកម្ពុជា
- វិសាខា Vs ណាហ្គាវើល។

ការប្រកួតនៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ រួមមាន៖
- យុវជនបាទី U18 Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- កំពង់ចាម Vs គិរីវង់សុខសែនជ័យ
- បឹងកេត Vs សូលទីឡូអង្គរ
- -ព្រះខ័នរាជស្វាយរៀង Vs អាស៊ីអឺរ៉ុប យូណាយធីត។

គួរបញ្ជាក់ដែរថា សម្រាប់សប្តាហ៍ទី២៥ នេះ មានគូពិសេសប៉ះគ្នា រវាងក្រុមម្ចាស់ផ្ទះវិសាខា ដែលឈរនៅចំណាត់ថ្នាក់លេខ២ មាន៥៤ពិន្ទុ នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវណាហ្គាវើល ដែលជាម្ចាស់ជើងឯករដូវកាលមុន ឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន៥១ពិន្ទុធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ចុងសប្តាហ៍នេះនៅនៃកីឡដ្ឋាន វិសាខា នាម៉ោង ៦៖០០នាទីល្ងាច៕