(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យលោក អុីណូ ត្រូវបានទស្សនិកជនដឹងថា លោកតែងតែបើកឱកាសឲ្យតារាថ្មីៗ ជំនាន់ក្រោយ បានបញ្ចេញស្នាដៃច្រៀង ក្រោមការជួយជ្រោមជ្រែងពីលោកផ្ទាល់ តាមរយៈការតែងនិពន្ធបទ Original Song ឲ្យច្រៀងជាដើម ទាំងនេះជាការងារសិល្បៈរបស់លោក ដែលទស្សនិកជនបានឃើញសព្វថ្ងៃ។ តែយ៉ាងណា ងាកមករឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះវិញ ហាក់មិនត្រូវបានទម្លាយ និងមិនសូវមានទស្សនិកជនដឹងឡើយ។ តើតារាប្រុសរូបនេះបានឆ្លងកាត់អ្វីខ្លះ ហើយថា តើលោកមានអាថ៌កំបាំងផ្ទាល់ខ្លួនអ្វីខ្លះដែលទស្សនិកជនមិនទាន់បានជ្រាប់? លោក នឹងមកបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ!

តារាចម្រៀងក្នុងផលិតកម្មសាន់ដេ លោក អុីណូ ត្រូវបានគេដឹងថា ថ្មីៗនេះមានស្នាដៃច្រៀងជាច្រើនបទ ដែលលោកបានបញ្ចេញ ក្នុងនោះមានទាំងចម្រៀងក្នុងផលិតកម្ម និងបទ Original Song ជាដើម។ ទោះតារាចម្រៀងពន្លកថ្មី បានរះជាបន្តបន្ទាប់ក្តី តែលោក អុីណូ នៅតែមានប្រជាប្រិយភាព និងនៅតែមានទស្សនិកជនគាំទ្រច្រើនដដែល រាល់ស្នាដៃចម្រៀងដែលបានលោកបញ្ចេញ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការពុះពារក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន រឿងរ៉ាវស្នេហា ដែលទស្សនិកជនមិនទាន់បានជ្រាប លោកនឹងចូលខ្លូនមកបកស្រាយ ឲ្យទស្សនិកជនដឹងកាន់តែច្បាស់ តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តាមរយៈការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា វេលាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ដដែល៕