(ប្រាក់)៖ កីឡាករប្រធានក្រុម Lionel Messi បានបំបែកកំណត់ត្រាថ្មីមួយទៀត ក្នុងនាមជាកីឡាកររកបានគ្រាប់ ក្នុងចំណោមជ័យជម្នះ ១៥ប្រកួតរបស់ FC Barcelona ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League តាមរយៈរកបាន ១គ្រាប់ផងដែរ ពេលយកឈ្នះម្ចាស់ផ្ទះ Slavia Prague ២-១ នាយប់មិញនេះ។

១គ្រាប់របស់ម្ចាស់អាវលេខ១០ នៅ Barcelona គឺបានកើតត្រឹមរយៈពេល ៣នាទីប៉ុណ្ណោះក្នុងវគ្គទី១ ក្រោយទទួលបានពីមិត្តរួមក្រុម Arthur ដែលគ្រាប់ទី១ ផងដែរនៅ UCL របស់ Messi ក្នុងរដូចកាលឆ្នាំ២០១៩-២០២០ ហើយជាជ័យជម្នះលើកទី២ របស់ក្រុមអ្នកមានបុណ្យ ដើម្បីបន្តឈរនៅកំពូលតារាងនៃពូល F បណ្តោះអាសន្នផងដែរ ដោយមាន ៧ពិន្ទុនាំមុខក្រុមលេខ២ Borussia Dortmund ពេលចាញ់ម្ចាស់ផ្ទះ Inter Milan ២-០។

យ៉ាងណាក៏ដោយ ក្រុមជើងឯកនៃលីគកំពូលឆេក Slavia Prague ក៏វាយបកបាន ១គ្រាប់វិញដែរនៅនាទី៥០ មុនពេលមិត្តរួមក្រុមដែលជាខ្សែការពារ Olayinka ធ្វេសប្រហែសឲ្យចូលទីខ្លួនឯង នៅ៧នាទីបន្ទាប់រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ធ្វើឲ្យក្រុមមួយនេះបន្តឈរនៅបាតតារាងដដែល៕