(ហ្សាកាតា)៖ កីឡាករ Zebastian Kedestam នឹងឡើងការពារខ្សែក្រវាត់ ONE Welterweight World Champion ជាលើកទី២ ក្នុងកម្មវិធី ONE: Dawn of Valor របស់ស្ថាប័ន ONE ដែលនឹងធ្វើឡើងនៅសង្វៀន Istora Senayan ដែលស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នារាត្រីថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

នេះជាការឡើងការពារខ្សែក្រវាត់ ONE ជាលើកទី២ របស់កីឡាករស៊ុយអែត បន្ទាប់ពីការពារបានសម្រេចម្តងរួចមកហើយកាលពីផ្តួលគូប្រជែង Georgiy នាខែមីនា ឆ្នាំ២០១៩ កន្លងទៅ។

នៅថ្ងៃនោះដែរ កីឡាករហូឡង់ Eersel ក៏ដាក់ខ្សែក្រវាត់ ONE Lightwight Kickboxing World Champion ជាលើកទី១ ប្រកួតទល់នឹងកីឡាករ Holzken ផងដែរ ដែលមានការផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ ស៊ីធីអិន និង Page CTN ចំពោះការប្រកួត ONE Championship ឆ្នាំ២០១៩ នេះ និងជើងខ្លាំង Lumban Gaol ក៏ត្រូវប៉ះ Antoniyar ផងដែរ។

សប្តាហ៍នេះប្រាកដជាជក់ចិត្ត ជាមួយកំពូលអ្នកប្រយុទ្ធ ព្រោះពួកគេកំពុងតែសំឡឹងមុខគ្នា ចង់ស៊ីសាច់ហុតឈាម ត្រៀមកណ្តាប់ដៃ គ្រហឹមដូចតោ។ តើអ្នកណាខ្លះនឹងបែកឈាមនៅយប់ថ្ងៃសុក្រនេះ? តើនរណានឹងក្លាយជាជើងខ្លាំងប្រចាំ ONE Championship: DAWN OF VALOR?