(ភ្នំពេញ)៖ ដូចដែលទស្សនិកជនបានដឹងស្រាប់ថា ទំនាក់ទំនងស្នេហារបស់តារាចម្រៀងស្រី សំឡេងមានទឹកដម ពីរោះរណ្តំចិត្ត ស៊ុន ស្រីពេជ្រ និងស្វាមី គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ រហូតរួមរស់ជាមួយគ្នា ទទួលបានបុត្រីម្នាក់គួរឲ្យស្រឡាញ់ទៀតផង។ ទោះបែបនេះក្តី នាងមិនរំលងប្រពៃណីនោះទេ ដោយបានដឹកដៃស្វាមីបណ្តូលចិត្ត ចូលរោងការនៅថ្ងៃនេះ ជាមួយនឹងការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ញាតិមិត្តទាំងសងខាង មន្រ្តីតូចធំ ក្នុងជួររាជរដ្ឋាភិបាល និងអ្នកសិល្បៈរួមអាជីពជាច្រើន។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ជាពិធីមង្គលការរបស់តារាចម្រៀង ស៊ុន ស្រីពេជ្រ និងស្វាមី លោក តិច សុខជា ខណៈក្នុងពិធីទាំងមូល ត្រូវបានគេមើលឃើញថា ធ្វើឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់ លោកស្រី ហ៊ុន ស៊ីណាត លោកស្រី ម៉ែន សំអន សាច់ញាតិទាំងសងខាង មិត្តភក្តិក្នុង និងក្រៅសិល្បៈ ដែលមានដូចជាលោក អុឹម ជីវ៉ា, នាង គ្រត ជាដើម។

គួរជម្រាបថា ពិធីរៀបមង្គលការរបស់ ស៊ុន ស្រីពេជ្រ រៀបចំនៅវិមានពិភពថ្មីសែនសុខអាគារ E ដោយមានការតុបតែងផ្កាភ្ញីយ៉ាងស្រស់ស្អាតតែម្តង៕