(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេង និងជាអតីតបេក្ខភាព Cambdian Idol រដូវការទី២ កញ្ញា សុវត្ថិឌី ធារីកា បានចេញបទចម្រៀងដំបូងរបស់ខ្លួន ក្នុងផលិតកម្មថោនហើយ ក្រោយពីស្រីស្រស់រូបនេះ សម្រេចចិត្តចុះកិច្ចសន្យាធ្វើជាតារាចម្រៀង ក្នុងផលិតកម្មមួយនេះរយៈពេល៥ឆ្នាំ។ យ៉ាងណាមិញ បទចម្រៀងដំបូងរបស់ស្រីស្រស់ សុវត្ថិឌី ធារីកា ដែលជាបទមនោសញ្ចេតនា មានចំណងជើងថា «ម្ដងស្នេហ៍អូន ម្ដងស្នេហ៍គេ» ហាក់មានការគាំទ្រខ្លាំងតែម្ដងពីទស្សនិកជន ពិសេសមិត្តយុវវ័យ។

គេនៅចាំបានថា មុនពេលដែលមិនទាន់ក្លាយជាតារាចម្រៀងក្នុងផលិតកម្ម ថោន តារាចម្រៀងកញ្ញា សុវត្ថិឌី ធារីកា គឺបានធ្វើឲ្យទស្សនិកជនជាច្រើន​ចាប់អារម្មណ៍ និងគាំទ្រ ទៅលើការបកស្រាយចម្រៀងពីជំនាន់ដើម មកច្រៀងជា Cover បង្ហោះក្នុងសង្គមយូធូប។ ដោយឡែកសម្រាប់ការបង្ហាញវត្តមាន ជាតារាចម្រៀងក្នុងផលិតកម្មថោន និងបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនជាលើកដំបូង ក៏នៅតែមានទស្សនិកជនបន្តការគាំទ្រ និងកោតសរសើរពីទឹកដមសំឡេង ថែមទៀតផង។

ជាការពិត ទចម្រៀងថ្មីដែលទើបនឹងបញ្ចេញ របស់កញ្ញា សុវត្ថិឌី ធារីកា ក្នុងផលិតកម្មថោនដែលមានចំណងជើងថា «ម្ដងស្នេហ៍អូន ម្ដងស្នេហ៍គេ» កំពុងតែឆក់បានការគាំទ្រច្រើន ពីទស្សនិកជន និងមិត្តយុវវ័យ ក្រោយពីចម្រៀងដែលបង្ហាញពីស្នេហាឈឺចាប់ និងបោកប្រាស់មួយនេះ បញ្ចេញនៅលើបណ្ដាញសង្គម មិនទាន់បានប៉ុន្មានផង តែមានអ្នកចូលទស្សនាយ៉ាងច្រើន គួរឲ្យកត់សម្គាល់ និងមានការកោតសរសើរយ៉ាងព្រោងព្រាតថា ចម្រៀងមួយនេះ ហាក់សមជាមួយនឹងទឹកដមសំឡេងពីធម្មជាតិ របស់ស្រីស្អាត ធារីកា តែម្ដង។

ចង់ដឹងថា ពីរោះយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយសណ្ដាប់ទាំងអស់គ្នា៖