(ក្រុងឡុងដ៍)៖ លោក Mauricio Pochettino បានកំពុងមានរម្មណ៍ភ័យខ្លាចក្នុងការបណ្តេញចេញពីតំណែងជាលើកដំបូង ក្នុងក្លឹបមាន់ខ្នាយមាស Tottenham Hotspur បន្ទាប់ពីដឹកនាំធ្លាក់ទម្រង់លេងខ្លាំងបំផុត ស្ទើរមិនអាចទទួលយកបាន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើនេះបានថ្លែងក្នុងមុនប្រកួត UEFA Champions League ដែលត្រូវបាន Mirror ដកស្រង់ថា «ប្រសិនបើយើងមិន​បង្កើនទម្រង់លេងឡើងវិញ តើលទ្ធផលបន្ទាប់ នឹងទៅជាយ៉ាងណា? វាមិនខុសគ្នានោះទេ ក្នុងវិស័យបាល់ទាត់ពីការបាត់បង់តំណែងនោះ។ ខ្ញុំយល់ពី business ខ្ញុំថា ខ្ញុំមានវ័យ ៤៧ឆ្នាំហើយ»

ដូចគ្នានោះដែរ កៅអីគ្រូបង្វឹក Pochettino កាន់តែក្តៅខ្លាំងឡើង នៅពេល Spurs បានបន្តលេងមិនឈ្នះក្រុមដែលកំពុងត្រដាបត្រដួស Watford ដែលបញ្ចប់ទៅដោយលទ្ធផលស្មើ់គ្នា ១-១ នៅកីឡដ្ឋាន Tottenham កាលពីរាត្រីថ្ងៃសៅរ៍ក្នុង Premier League សប្តាហ៍មុន ដែលធ្វើឲ្យក្រុមរងជើងឯក Champions League រដូវកាលមុនមួយ រកបានតែជ័យជម្នះ ៣លើកប៉ុណ្ណោះ ក្នុងចំណោម ១២ប្រកួតនៃរដូវកាលឆ្នាំ២០១៩-២០២០នេះ និងបន្តដាច់ឆ្ងាយពីក្រុមកំពូលតារាង Liverpool ដល់ទៅ ១០ពិន្ទុគិតត្រឹមសប្តាហ៍នៅ PL។

យ៉ាងណាក៏ដោយ អ្វីៗអាចផ្លាស់ប្តូរ និងធូរស្បើយមកវិញ ប្រសិនបើក្រុមរបស់លោក Pochettino អាចយកឈ្នះ Red Star Belgrade នៅ UEFA Champions League រាត្រីនេះបាន៕