(ភ្នំពេញ)៖ ស្នាដៃនិពន្ធថ្មីរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា មានចំណងជើងថា «គេនោះជាស្រីកាប់ដាវ» បកស្រាយដោយតារាចម្រៀង តន់ ចន្ទសីមា ក្នុងផលិតកម្ម Galaxy Navatra បានបញ្ចេញជាផ្លូវការហើយ នៅថ្ងៃនេះ ខណៈបទថ្មីនេះ មានអត្ថន័យចង់បង្ហាញពីភាពមិនស្មោះត្រង់ របស់មនុស្សស្រីម្នាក់ ដែលមានស្នេហាតែមួយប្រាវៗ រួចក៏ដោះដៃចោលទៅបាត់ ពោលគឺប្រៀបបីដូចជា​យកស្នេហា ធ្វើជាល្បីកំសាន្ត។

បទចម្រៀងបែបមនោសញ្ចេតនា បង្ហាញពីអារម្មណ៍ចាត់ដោតរឿងស្នេហាបោកប្រាស់ មួយមិនស្កប់​ដប់មិនស្កល់ ជាស្នាដៃនិពន្ធថ្មីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកចម្រៀង ជាចាងហ្វាងផលិតកម្ម និងជាពាណិជ្ជករផ្នែក អចលនទ្រព្យដ៏ល្បីល្បាញមួយរូប ក្នុងប្រទេសកម្ពុជា។ ទោះបីជាលោកក្លាយជាអ្នកជំនួញ មានប្រាក់វាល់លានដុល្លារទៅហើយក្ដី ក៏លោកនៅតែមិនចោលការងារសិល្បៈ ដែលជាដើមកំណើតមួយ ជួយរុញច្រានរូបលោកឲ្យល្បី។

ជារឿយៗគេសង្កេតឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ចេញស្នាដៃថ្មីរបស់ខ្លួន ដោយស្នាដៃខ្លះបានផ្ដោតសំខាន់លើសម្បត្តិប្រពៃណីវប្បធម៌ខ្មែរ និងស្នាដៃខ្លះបង្ហាញពីស្នេហាបែបយុវវ័យសម័យថ្មី។ ជាក់ស្ដែងពេលនេះ លោកបានបង្ហាញស្នាដៃមួយទៀតហើយ គឺ បទ «គេនោះជាស្រីកាប់ដាវ» ធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថា បទនេះមានចំណងជើងចម្លែកគួរឲ្យចាប់អារម្មណ៍។

ចង់ដឹងថា បទចម្រៀងជាស្នាដៃនិពន្ធរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា មានអត្ថន័យ និងសំនៀងពីរោះយ៉ាងណានោះ សូមប្រិយមិត្តចូលរួមសណ្ដាប់ទាំងអស់គ្នា៖