(ភ្នំពេញ)៖ តារាម៉ូដែលប្រុសរូបសង្ហា លោក ណារ៉ុង រ៉ាត់ កំពុងតំណាងកម្ពុជាទៅប្រកួតក្នុងកម្មវិធី « Mister Working Man International» រដូវកាលទី១ ខណៈឆ្នាំ២០១៩នេះ គឺមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។

លោក ណារ៉ុង រ៉ាត់ បានបង្ហើរសារខ្លីផ្ទាល់តាមរយៈបណ្តាញសង្គមមុនពេលប្រគួតថា «ខ្ញុំបាទ កំពុងស្ថិតក្នុងការប្រកួតតំណាងប្រទេស Mister working man international រដូវការទីមួយ ក្នុងប្រទេសថៃ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសម័ត្ថភាពរបស់ខ្ញុំ ដើម្បីកម្ពុជា សូមបងប្អូនជួយ like and share ដើម្បីលើកទឹកចិត្តខ្ញុំបាទផង»

គួរជម្រាបថា ការទៅចូលរួមប្រកួតនៅកម្មវិធី «Mister Working Man Inernational» របស់លោក ណារ៉ុង រ៉ាត់ ពេលនេះ គឺមានការទទួលស្វាគមន៍ នាំផ្លូវដោយកញ្ញា Phannaporn Soogchod បវរកញ្ញាលេខ១ ក្នុងកម្មវិធី «DEVI SRI SIAM» ឆ្នាំ២០១៩ ហើយកញ្ញាក៏ជាគណកម្មការដាក់ពន្ទុមួយរូបក្នុងកម្មវិធី «Mister Working Man International» ឆ្នាំ២០១៩ នេះផងដែរ៕