(ភ្នំពេញ)៖ សម្រាប់កីឡាករអន្តរជាតិជប៉ុន Mizuno ត្រូវរយៈពេលយ៉ាងតិចក៏ ២ខែដែរ ដើម្បីធ្វើការព្យាបាលរបួសសរសៃជង្គង់ឲ្យជាសះស្បើយឡើងវិញផងដែរ។

កីឡាករដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លឹបបឹងកេតរូបនេះបានរៀបរាប់ថា «ដំបូងពេលដែលខ្ញុំទទួលរបួសនេះ ខ្ញុំភ័យណាស់ ព្រោះខ្ញុំបានលឺសំឡេងអ្វីម្យ៉ាងចេញពីជើងរបស់ខ្ញុំ ខ្ញុំពិតជាបារម្មពីជើងខ្ញុំណាស់ តែឥឡូវនេះ ខ្ញុំគិតថាវាប្រសើរឡើងច្រើនហើយ»

គួរដឹងដែរថា Mizuno បានរងរបួសជង្គង់ អំឡុងការប្រកួតសប្តាហ៍ទី២៣ ក្នុងលីគកំពូលកម្ពុជាកាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៩ កន្លងទៅ ដោយប៉ះទង្គិចជាមួយនឹងកីឡាករក្លឹបណាហ្គាវើល។ ហើយយើងអាចបញ្ជាក់បានថា បញ្ហារបួសយារសសៃរជង្គង់ខាងក្នុង (MCL Injury Ligament) របស់កីឡាករជប៉ុន Mizuno Hikaru នឹងត្រូវចំណាយពេល ២ខែ ដើម្បីព្យាបាលឱ្យបានជាសះស្បើយឡើងវិញ។ រូបគេបាននិយាយបន្ថែមទៀតថា ពិតជាសោកស្តាយខ្លាំងណាស់ ក៏ព្រោះតែខ្ញុំចង់លេង។

កីឡាករជប៉ុន Mizuno Hikaru គ្រូពេទ្យបានប្រាប់ថា ត្រូវសម្រាក ២ខែ តែគិតមកដល់ឥឡូវនេះវាបាន ២សប្តាហ៍ហើយ ខ្ញុំអាចរត់តិចៗបាន ៣០% ខ្ញុំអាចដើរបានដោយមិនឈឺចាប់ អញ្ចឹងខ្ញុំគិតថាវាកាន់តែល្អហើយ។ ខ្ញុំគិតថាប្រហែលចន្លោះ ៣០ ទៅ ៤០ភាគរយ ព្រោះខ្ញុំមិនដែលទាត់បាល់ និងមិនទាន់អាចផ្លាស់ប្តូរទិសដៅរត់បាន បានត្រឹមតែទៅមុខត្រង់៕