(ភ្នំពេញ)៖ ទស្សនិកជនសម្តែងនូវការចាប់អារម្មណ៍ខ្លាំង ជាមួយនឹង MV ចម្រៀងថ្មីមួយបទ ទើបចេញផ្សាយក្តៅៗ របស់តារាចម្រៀងល្បីឈ្មោះបោះសំឡេង ឌីជេ ខេក។ ជាក់ស្តែង ក្នុង MV បទចម្រៀងថ្មីក្រោមចំណងជើងថា «ស្ទាវសារីណូប» គឺមានការសម្តែងយ៉ាងរស់រវើកតែម្តង ហើយងាកមកខ្លឹមសារវិញ គឺបែបកំប្លុកកំប្លែង ធ្វើឲ្យទស្សនិកជនស្តាប់ហើយ ចង់ស្តាប់ម្តងទៀត មិនចេះធុញទ្រាន់ព្រមទាំងមានអ្នកចូលមើលជាច្រើនផងដែរ។

ពិតណាស់ តារាចម្រៀងល្បីឈ្មោះ ឌីជេ ខេក ត្រូវបានទស្សនិកជនដឹងថា លោកខកខានចេញបទ Original Song មួយរយៈធំមកហើយ តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែមាន និងត្រូវបានទស្សនិកជនបន្តគាំទ្រដដែល។ ជាក់ស្តែង ដូចពេលនេះ លោកបានបញ្ចេញនូវចំណងដៃថ្មីមួយ សម្រាប់ទស្សនិកជន បន្ទាប់ពីបាត់មួយរយៈក្នុងវិស័យចម្រៀង គឺបទ «ស្ទាវសារីណូប» ពិតជាធ្វើឲ្យហ្វេនៗចាប់អារម្មណ៍មិនអន់ទេ។ អ្វីដែលសំខាន់ ក្នុង MV ចម្រៀងថ្មីមួយនេះ គឺមានការរៀបចំប្លង់ថតយ៉ាងរស់រវើក និងស្តាប់ហើយប្លែក ប្រៀបបាននឹងរសជាតិថ្មីមួយសម្រាប់ទស្សនិកជន។

បន្ថែមពីនេះ ក្រៅពីការសម្តែង មានស្ទិលរាំយ៉ាងក្រមិចក្រមើមហើយនោះ ងាកមកឃ្លោងឃ្លា អត្ថន័យក្នុងចម្រៀង គឺស្តាប់ហើយគួរឲ្យចង់សើច និងចាប់អារម្មណ៍ខ្លាំង ជាពិសេស គឺការរៀបរាប់ពីស្ទាវសម័យពីមុន និងសម័យបច្ចុប្បន្ន ចេញមកប្លែកពីគេតែម្តង។

ចង់ដឹងថា បទថ្មីរបស់ ឌីជេ ខេក ដែលរៀបរាប់ពីស្ទាវសម័យមុន និងស្ទាវសម័យនេះ មានការប្លែកអារម្មណ៍យ៉ាងណា សូមស្តាប់ចម្រៀងខាងក្រោម៖