(សូហ្វៀ)៖ ក្រុមតោកំណាច់អង់គ្លេស បានយកឈ្នះក្រុមម្ចាស់ផ្ទះប៊ុលហ្ការី ក្នុងលទ្ធផល ៦-០ នៃការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់តំបន់អឺរ៉ុប Euro 2020 ខណៈ ការប្រកួតត្រូវបានផ្ទាក ២ដង នៅពេលការរើសអើងជាតិសាសន៍កើតឡើងពីសំណាក់អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ នាទីក្រុងសូហ្វៀនារាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ BBC។

ត្រឹមការប្រកួតង់ទី១ នៅកីឡដ្ឋាន Vasil Levski រវាងក្រុមទាំងពីរ ត្រូវបានផ្ទាកការប្រកួតចំនួន ២លើក ក្រោយពេលមាន ការបន្លឺសំឡេងរើសអើងជាតិសាសន៍ពីសំណាក់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះប៊ុលហ្ការី ដោយការផ្អាកលើកដំបូងត្រូវបានធ្វើឡើងនៅនាទី២៨ នៅពេលដែលក្រុមតោកំណាចរកបាន ២គ្រាប់នាំមុខ ហើយទង្វើបែបនេះនៅតែបន្តដោយត្រូវផ្អាកម្តងទៀតនៅនាទី៤៣ បើទោះបីមានការប្រកាសបញ្ឈប់ការប្រកួតពីសំណាក់មន្ត្រីរៀបចំការប្រកួតនោះក៏ដោយ។ ការប្រកួតត្រូវបានបន្ត ក្រោយពេលអាជ្ញាកណ្តាលបានចូលជួបពិភាក្សាជាមួយលោក Gareth Southgate គ្រូបង្វឹកក្រុមអង់គ្លេល ជុំវិញទង្វើបែបនេះ។

ក្នុងការប្រកូតដែលក្រុមអង់គ្លេស រកបាន ៦គ្រាប់ ពីការធ្វើបានសម្រេចដោយកីឡាករ Marcus Rashford នៅនាទី៤ មិត្តរួមក្រុម Ross Barkley និង Raheem Sterling រកបានម្នាក់ ២គ្រាប់ គ្រាដែលកីឡាករខ្សែប្រយុទ្ធ Harry Kane របាន ១គ្រាប់ចុងក្រោយនៅនាទី៨៥ ដោយធ្វើឲ្យអង់គ្លេសបន្តឈរលើកំពូលតារាងប្រចាំពូល A មាន ១៥ពិន្ទុ ក្រោយឆ្លងកាត់ ៦ប្រកួត តាមពីក្រោយដោយក្រុមសាធារណរដ្ឋឆេក មាន ១២ពិន្ទុ និងក្រុមកូសូវូ ឈរលេខរៀងទី៣ មាន ១១ពិន្ទុ ហើយម៉ុងតេនីក្រូ និងប៊ុលការី មានតែ ៣ពិន្ទុឈរបាតរាង៕