(គៀវ)៖ កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់ទី៧០០ ក្នុងអាជីពបាល់ទាត់ក្នុងជំនួបដែលក្រុមជម្រើសជាតិរាជសីហ៍រោមមាស ព័រទុយហ្គាល់ បរាជ័យ ២-១ នៅក្នុងផ្ទះរបស់អ៊ុយក្រែន ក្នុងវគ្គជម្រុះ UEFA Euro 2020 នាយប់មិញនេះ។

ការរកបានតែ ១គ្រាប់របស់កីឡាករប្រធានក្រុមពាក់លេខ៧ មកពីក្លឹបអ៊ីតាលី Juventus កើតឡើងនៅនាទីទី៧២ ពីការទាត់បាល់ប៉េណាល់ទី ដែលគ្រាប់បាល់ទី៧០០ ពីការចូលលេងបាន ៩៧៣ប្រកួតទាំងក្នុងក្រុមជម្រើសជាតិ និងក្លឹបអាជីពក្នុងរយៈជិត ២០ឆ្នាំមកនេះ គ្រាដែលក្នុងក្រុមជម្រើសជាតិកើនគ្រាប់ស៊ុតបាន ៩៥គ្រាប់ ដែលជាអតីតកីឡាករនៃក្លឹបក្នុងស្រុក Sporting Lisbon, Manchester United និង Real Madrid ផងដែរ។

ការបរាជ័យលើកទី១ ក្នុងចំណោម ៦ប្រកួតនៃវគ្គជម្រុះប្រចាំពូល B បានធ្វើឲ្យក្រុមរបស់លោក Santos បន្តឈរនៅលេខរៀងទី២ ដោយមាន ១១ពិន្ទុដដែល តាមពីក្រោយក្រុមកំពូលតារាងអ៊ុយក្រែន ៨ពិន្ទុ ក្នុងនាមជាក្រុមដែលបានកក់កៅអី១ (អ៊ុយក្រែន) រួចជាស្រេច ដើម្បីឡើងទៅលេងជុំផ្តាច់ព្រ័ត្រនៃ Euro 2020។

យ៉ាងណាក៏ដោយ Ronaldo ក៏នៅចាញ់គ្រាប់ស៊ុតឲ្យក្រុមជម្រើសជាតិផងដែរ គ្រាដែលខ្សែប្រយុទ្ធ Ali Daei បានស៊ុតរហូតដល់ទៅ ១០៩គ្រាប់ឲ្យក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលជាក្រុមមួយនៅទ្វីបអាស៊ី៕