(ភ្នំពេញ)៖ កីឡាករបរទេស Private Mbarga នៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកំពុងតែនាំមុខគេបណ្តោះអាសន្នវិញ ក្នុងការរកគ្រាប់ស៊ុតបញ្ចូលទីបាន ៣០គ្រាប់ច្រើនជាងគេ (Top scorer) នៃជុំទី២ ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា ឆ្នាំ២០១៩ គិតត្រឹមសប្តាហ៍ទី២៣។

កីឡាករស្បែកខ្មៅដែលពាក់លេខ១០ Private របស់រាជស្វាយរៀង គ្រាដែលក្រុមនេះបានកំពុងឈរនៅលេខរៀងទី១ ហើយមិនដែលស្គាល់ពាក្យថាចាញ់ម្តងណាឡើយ ដោយមាន៥៩ពិន្ទុ ក្នុងចំណោម ១៤ក្រុមដែលកំពុងប្រកួតយ៉ាងក្តៅគគុក ក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា រដូវកាលនេះ។

១៖ កីឡាករ Privat Mbarga ពាក់លេខ១០ រកបាន ៣០គ្រាប់ (ក្លឹបព្រះខ័នរាជស្វាយរៀង)
២៖ កីឡាករ Dzarma Bata ពាក់លេខ៧០ រកបាន ២៧គ្រាប់ (ភ្នំពេញក្រោន)
៣៖ កីឡាករ DA CRUZ GUARDIANO ELIEL ពាក់លេខ៣១ រកបាន២៤គ្រាប់ (វិសាខា)
៤៖ កីឡាករ Okereke Timothy Chiemerie ពាក់លេខ៩៩ រកបាន ២០គ្រាប់ (អង្គរថាយហ្គឺរ)
៥៖ កីឡាករ Ajayi Korede ពាក់លេខ២២ រកបាន ២០គ្រាប់ (វិសាខា)
៦៖ កីឡាករ Kipson ពាក់លេខ១៤ រកបាន ២០គ្រាប់ (ណាហ្គាវើល)៕