(រីយូ)៖​ កីឡាករបាល់ទាត់ឆ្នើម Neymar បានដើរចេញពីទីលានប្រកួតក្នុងជំនួបការប្រកូតលទ្ធផលស្មើគ្នារវាងក្រុមជម្រើសជាតិប្រេស៊ីល ១-១ នីហ្សេរីយ៉ា នៃការប្រកួតមិត្តភាពអន្តរជាតិ គ្រាដែលកីឡាករឆ្នើមរបស់ក្លឹប PSG អាចនិងខកខានការប្រកួតពានប្រជែងពាន UEFA Champions League ជាក្លឹប Club Bruges ដោយសារមានបញ្ហាត្រង់សាច់ដុំជើងឆ្វេង ។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ១៣ខែតុលា ឆ្នាំ២០១៩។

កីឡាករខ្សែប្រយុទ្ធឆ្នើម Neymar ត្រូវបានដូចេញពីទីលានក្រោយលេងបានតែ ១២នាទីក្នុងតង់ទី១ និងជំនួសមកវិញដោយកីឡាករ Philippe Coutinho តែការប្រកួតនេះត្រូវបានក្រុមភ្ញៀវ នីហ្សេរីយ៉ា ធ្វើនាំមុខដោយកីឡាករ Joe Aribo នៅនាទី ៣៥ គ្រាដែលក្រុមម្ចាស់ផ្ទះបានតាមស្មើវិញដោយកីឡាករខ្សែបម្រើ Casemiro នៅនាទី ៤៨ ធ្វើឲ្យការប្រកួតនេះបញ្ចប់ដោយលទ្ធផល ១-១។

បញ្ជាក់ផងថា កីឡាករខ្សែប្រយុទ្ធឆ្នើម Neymar របស់ក្លឹប PSG អាចនិងខកខានការបង្ហាញខ្លួនឲ្យក្រុមបារាំង នៃជំនួបពានអឺរ៉ុប UEFA Champions League ប្រចាំពូល A ជើងទី៣ ជាមួយក្រុម Club Bruges នាថ្ងៃទី ២២ខែតុលា ឆ្នាំ២០១៩ គ្រាដែលក្រុមខ្លាំងរបស់បារាំង PSG កំពុងមាន ៦ពិន្ទុឈរកំពូលតារាងបណ្ណោះអាសន្ន ខណៈក្លឹប Galatasaray និង Real Madrid មានម្នាក់ ១ពិន្ទុឈរបាតតារាង៕